បណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃព្យុះ Son Tinh។
29/10/2012 08:11
VOV-រាត្រីថ្ងៃទី២៨តុលានិងព្រឹកថ្ងៃទី២៩តុលា ព្យុះ Son Tinh បន្តបក់បោកមកលើម៉ាត់សមុទ្របណ្ដា ខេត្ត Nam Dinh, Thai Binh និងទីក្រុង Hai Phong បណ្ដាលឲ្យមានការខូតខាតផ្ទះសម្បែងជាច្រើន

VOV-រាត្រីថ្ងៃទី២៨តុលានិងព្រឹកថ្ងៃទី២៩តុលា ព្យុះ Son Tinh បន្តបក់បោក មកលើម៉ាត់សមុទ្របណ្ដាខេត្ត Nam Dinh, Thai Binh និងទីក្រុង Hai Phong បណ្ដាលឲ្យមានការខូតខាតផ្ទះសម្បែងជាច្រើន ប្រជាជនរាប់ពាន់នាក់នៅ បណ្ដាដំបន់ត្រូវភៀសខ្លួនទៅកន្លែងសុវត្ថិភាព។ បញ្ជាណែនាំផ្ទាល់ការប្រឆាំង ទប់ទល់នឹងខ្យល់ព្យុះនៅស្រុកជាប់សមុទ្រ Giao Thuy លោក Le Xuan Thuy នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Nam Dinh បានឲ្យដឹងថានេះជា ខ្យល់ព្យុះខ្លាំងបំផុតគិតតាំងពីឆ្នាំ២០០៥មកដែលជះឥទ្ធពលដល់បណ្ដា ដំបន់តាមមាត់សមុទ្ររបស់ខេត្ត។ “នាបច្ចុប្បន្នលើដំបន់មានខ្យល់បក់បោកយ៉ាងខ្លាំង។ ដើមឈើបាក់ជា ច្រើន ឧបត្តិហេតុអំពីទំនប់មិនទាន់ក្ដាប់បាន។ តាមបណ្ដាដំបន់រាយការណ៍ ថាមិនទាន់កើតមានឡើងបញ្ហាធ្ងន់ធ្ងរអ្វីឡើយ។ ការងារជាបន្តគឺក្រោយពេល អស់ខ្យល់ព្យុះយើងខ្ញុំនឹងដំណើរការវាយតំលៃការខូចខាត។” ព្យុះ Son Tinh បន្តបក់បោកមកលើម៉ាត់សមុទ្របណ្ដាខេត្ត Nam Dinh, Thai Binh និងទីក្រុង Hai Phong បណ្ដាលឲ្យមានការខូតខាតជាច្រើន គិតមកដល់ពេលព្រឹកថ្ងៃទី២៩តុលា បណ្ដាកំលាំងជួយសង្គ្រោះរបស់ ស្រុកកោះ Bach Long Vy ទីក្រុង Hai Phong បានទាក់ទងនិងចលនាជំលៀស ជនរាប់រយនាក់លើទូកនាវាតូចចូលចត់មកកន្លែងសុវត្ថិភាព។ លោក Nguyen Van Nam មេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Hai Phong បានឲ្យដឹងថា៖ “ចំពោះមុខស្ថានភាពនេះគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បាន សំណូមពរនាវា SAR ២៧៣ របស់គណៈកម្មាធិការជាតិស្វែងរកជួយសង្គ្រោះ កំពុងលើផ្លូវស្វែងរកបណ្ដាប្រជាជននៅសេសសល់។នាបច្ចុប្បន្នទីក្រុងកំពុង តាមដានសកម្មភាពរបស់នាវា SAR និងសំណូមពរប៉ុស្ត Cat Ba ទៅស្វែងរក ចំនួនប្រជាជនបាត់ខ្លួន។ យើងខ្ញុំកំពុងតាមដានដំបន់កំពង់ផែ Hai Phong ពីព្រោះដំបន់ Hon Dau ជាកន្លែងកំពង់ចំណត់នាវាបរទេស៕” តាមតួលេខស្ថិតិដំបូងនៃគណះកម្មាធិការកណ្តាលបញ្ជាការប្រយុទ្ឋប្រឆាំងទប់ទល់ នឹងខ្យល់ព្យុះថា៖ខ្យល់ព្យុះ Son Tinh ដែលបក់បោកមកលើខេត្តនានានៅវៀតណាម បានធ្វើឲ្យមនុស្សចំនួន២៣នាក់ត្រូវបាត់ខ្លួនហេដ្ឋារចនានិងផ្ទះសម្បែងរបស់ប្រជាជន ត្រូវខូតខាតដ៍ធ្ងន់ធ្ងរ។ទូកនិងនាវារាប់រយគ្រឿងត្រូវលិចក្នុងទឹក។នៅក្នុងកិច្ចប្រជុំជាបន្ទាន់នាព្រឹកថ្ងៃទី២៩តុលានៅទីក្រុងហាណូយដើម្បីវាយតំលៃ មហន្តរាយនិងដំណោះស្រាយជំនះពុះពារលើផលវិបាកបណ្តាលឡើងដោយខ្យល់ ព្យុះ Son Tinhរដ្ឋមន្រ្តីក្រសួងកសិកម្មអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ប្រធានគណះកម្មាធិការកណ្តាលបញ្ជាការប្រយុទ្ឋប្រឆាំងទប់ទល់នឹងខ្យល់ព្យុះសំ ណូមពរតំបន់ស្វែងរកជនដែលនៅបាត់ខ្លួន ជួយប្រជាជនរៀបចំជីវភាពរស់នៅ ស្ថិរភាពឡើងវិញយ៉ងឆឆបើរហ័ស៕
Related






