បណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ។
08/08/2013 08:51
VOV-ក្រោយពេលបានបក់បោកចូលដីគោកនាយប់ថ្ងៃទី៧សីហា ខ្យល់ព្យុះ Mangkhut បានខ្សោយទៅក្លាយទៅជាសម្ភាធត្រូពិក។

ខ្យល់ព្យុះ Mangkhut បក់របើកដំបូលផ្ទះមួយចំនួននៅខេត្ត Thanh Hoa (vov.vn) VOV-ក្រោយពេលបានបក់បោកចូលដីគោកនាយប់ថ្ងៃទី៧សីហា ខ្យល់ព្យុះ Mangkhut បានខ្សោយទៅក្លាយទៅជាសម្ភាធត្រូពិក។ នៅបណ្ដាខេត្តឆ្នេរសមុទ្រ ភាគខាងជើង ពិសេសគឺខេត្តចំនួន២គឺ Thanh Hoa និង Ninh Binh កំលាំងបង្កាប្រឆាំងព្យុះទឹកជំនន់និងជួយសង្គ្រោះកំពុងជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ។ លោក Nguyen Quan Hoang ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hau Loc (ខេត្ត Thanh Hoa) ជាកន្លែងខ្យល់ព្យុះបានបក់បោកឆ្លងកាត់បានឲ្យដឹងថា៖ “នៅឃុំ Ngu Loc មានផ្ទះប្រជាជនមួយចំនួនត្រូវខ្យល់បក់របើកដំបូលផ្ទះ មណ្ឌលកែច្នៃនៅកំពង់ផែ Hau Loc ក៏ត្រូវខ្យល់របើកដំបូលដែរ។ យើងខ្ញុំកំពុងប្រមូលផ្ដុំបញ្ជាជំនះពុះពារលើការខូចខាតនៅខ្សែឆ្នេរសមុទ្រ បញ្ជាកម្មាភិបាលប្រចាំការនៅកន្លែងសំខាន់រកឃើញបណ្ដាឧប្បទ្ទេវហេតុ។” ខ្យល់ព្យុះ Mangkhut មានភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យលិចទឹកនៅដំបន់ស្រុក Kim Son ខេត្ត Ninh Binh។ លោក Vu Nam Tien នាយករងមន្ទីកសិកម្មនិងអភិវឌ្ឍន៍ ជនបទខេត្ត Ninh Binh បានឲ្យដឹងថា កំលាំងមានសមត្ថកិច្ចទាក់ទងតាមរយៈទូរស័ព្ទច្បាមជាប់ព័ត៌មាននៅកន្លែងប្រចាំការរបស់កំលាំងការពារព្រំដែនខ្សែឆ្នេរ សមុទ្រ។ រៀបចំយាមល្បាតលើប្រព័ន្ធទំនប់និងហាមបណ្ដាមធ្យោបាយរបស់ ប្រជាជនត្រឡប់មកកន្លែងចិញ្ចឹមជលផល៕
Related






