បណ្ដាដំបន់ជ្រួតជ្រាបខ្លឹមសារនៃសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១១។
22/05/2012 09:07
VOV-នាថ្ងៃទី២១ឧសភាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានរៀបចំសន្និសីទរាយការណ៍លទ្ធផលសន្និបាត មជ្ឈឹមលើកទី៥នីតិកាលទី១១ (ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៧ដល់១៥ឧសភានៅក្រុងហាណូយ) សំរាប់ កម្មាភិបាលអង្គការបក្ស ថ្នាក់ស្រុកនិងថ្នាក់ដឹកនាំស្នូល របស់ខេត្ត។
VOV-នាថ្ងៃទី២១ឧសភាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានរៀបចំ សន្និសីទរាយការណ៍លទ្ធផលសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១១ (ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់១៥ឧសភានៅក្រុងហាណូយ) សំរាប់ កម្មាភិបាលអង្គការបក្ស ថ្នាក់ស្រុកនិងថ្នាក់ដឹកនាំស្នូលរបស់ខេត្ត។ នាថ្ងៃ ដ៏ដែល គណៈកម្មាធិការបក្សខេត្ត Khanh Hoa បានរៀបចំជាបន្តបន្ទាប់ សន្និសីទរាយការណ៍លទ្ធផលសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១១ចំនួន ២សំរាប់កម្មាភិបាលស្នូលរបស់ខេត្តនិងកម្មាភិបាលជាន់ខ្ពស់ដែលបានចូលនិវត្ត ចំនួន៦០០នាក់នៅដំបន់ទីក្រុង Nha Trang។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត Binh Dinh និង Khanh Hoa ក៏បានរាយការណ៍ផ្ទាល់ជូនប្រតិភូអំពីបណ្ដា បញ្ហាស្នូលដែលត្រូវបានសន្និបាតមជ្ឈឹមលើកទី៥ពិភាគ្សា សន្និដ្ឋាន រួមមាន ការបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងស្រាវជ្រាវវិសោធនកម្មបំពេញ បន្ថែមខ្លឹមសារមួយចំនួនរបស់រដ្ឋធម្មនុញ្ញ វិសោធនកម្មបំពេញបន្ថែមច្បាប់ដីធ្លី វាយតំលៃរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៣នីតិកាលទី១០ ជាដើម៕
Related






