VOV WorldVOV World
បណ្ដាដំបន់ផុលផុសចេញធ្វើការផលិតកម្មដើមឆ្នាំ
13/02/2013 08:40
VOV-នាថ្ងៃទី១៣កុម្ភៈ(គឺថ្ងៃទី៤បុណ្យតេត) បរិយាកាសផលិតកម្មដើមឆ្នាំ​យ៉ាង​ផុលផុស នៅបណ្ដាដំបន់ក្នុងទូទាំងប្រទេស។
បណ្ដាដំបន់ផុលផុសចេញធ្វើការផលិតកម្មដើមឆ្នាំ
“ទាំងអស់ដើម្បីចរន្តអគ្គិសនីអនាគតនៃប្រទេសជាតិ” ជាទិសស្លោកនៅបណ្ដាសំណង់លើការដ្ឋានវារីអគ្គិសនី Lai Chau ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ។         VOV-នាថ្ងៃទី១៣កុម្ភៈ(គឺថ្ងៃទី៤បុណ្យតេត) បរិយាកាសផលិតកម្មដើមឆ្នាំ ​យ៉ាង​ផុលផុសនៅបណ្ដាដំបន់ក្នុងទូទាំងប្រទេស។ “ទាំងអស់ដើម្បីចរន្ត​អគ្គិសនី​អនាគតនៃប្រទេសជាតិ” ជាទិសស្លោកនៅបណ្ដាសំណង់លើការដ្ឋានវារីអគ្គិសនី Lai Chau ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ។ លោក Tran Van Ha សហគ្រាស Song Da 5.08 ចំណុះក្រុមហ៊ុនភាគហ៊ុន Song Da ៥ បានឲ្យដឹងថា៖         “យើងខ្ញុំទើបនឹងបានមកស្រុកកំណើតទទួលបុណ្យតេត។ សប្បាយក្នុង​និទាឃៈរដូវថ្មីមិនភ្លេចភារកិច្ច យើងខ្ញុំបានត្រឡប់មកទីនេះដើម្បីធ្វើការ។ មក ស្រុក​កំណើតទទួលបុណ្យតេតសប្បាយយ៉ាងណាគឺយើងខ្ញុំត្រឡប់មកទីនេះ ឧស្សាធ្វើ​ការយ៉ាងនោះ សប្បាយរីករាយណាស់។” នៅវាលទំនាបទន្លេ Cuu Long ប្រជាកសិករបានឆ្លៀតទៅស្រែមុន។         រីឯនៅវាលទំនាបទន្លេ Cuu Long ប្រជាកសិករបានឆ្លៀតទៅស្រែមុន។ បង Ho Ngoc Thanh កសិករមួយនាក់នៅខេត្ត Tra Vinh បានសំណេះសំណាលថា៖         “ចំពោះប្រជាកសិករធ្វើស្រែគឺសំខាន់ បុណ្យតេតសប្បាយយ៉ាងណា​ក្តីក៏ ត្រូវ​ទៅស្រែជាប្រចាំ។​ មួយឆ្នាំមានរដូដាំស្រូវចំនួន៣ប៉ុណ្ណោះទេ ដូច្នេះគ្មានអ្នក​ ណា​បោកចោលការងារធ្វើស្រែឡើយ៕”

More