VOV WorldVOV World
បណ្ដាតំបន់បន្តជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាមជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip
07/10/2013 08:26
(VOVworld) – សហ​ភាពពលករទីក្រុងហូជីមិញក៏បាន ប្រគល់ចំនួនប្រាក់ជំនួយប្រមាណ ៣ រយលានដុង សំរាប់ប្រជាជនខេត្ត Quang Binh សំដៅជំនះពុះពារ លើផលវិបាកដោយខ្យល់ព្យុះពោលខាងលើ។
បណ្ដាតំបន់បន្តជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាមជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip
បណ្ដាតំបន់បន្តជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip។ (Image: VOV Online) (VOVworld) – បណ្ដាតំបន់បន្តជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip។ ក្រុមផ្តល់ជំនួយរបស់សហ ភាពពលករវៀតណាមដឹកនាំដោយអនុប្រធាន លោកស្រី Nguyen Thi Thu Hong បានមកសាកសួរសុខទុកនិងប្រគល់ចំនួនប្រាក់ជំនួយ ៣ រយលានដុងសំរាប់ ប្រជាជននៅខេត្ត Quang Binh ។ សហ​ភាពពលករទីក្រុងហូជីមិញក៏បានប្រគល់ ចំនួនប្រាក់ជំនួយប្រមាណ ៣ រយលានដុង សំរាប់ប្រជាជនខេត្ត Quang Binh សំដៅជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះពោលខាងលើ។  ខេត្ត Hung Yen ក៏បានប្រគល់ចំនួនប្រាក់ ២ រយ លានដុងសំរាប់បណ្ដាខេត្តភាគកណ្ដាល វៀតណាមសំដៅជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ  Wutip ផងដែរ។ បន្ទាប់ពីពិធីបំផុសចលនា នាព្រឹកថ្ងៃទី៧តុលាមជ្ឈឹមសមាគមអតីតយុទ្ឋជនវៀត ណាមបានរៃអង្គាសប្រាក់បាន​ជាង២០លានដុងវៀតណាមដើម្បីជួយឧបត្ថម្ភ ជនរួមជាតិនៅភាគកណ្តាល។ក្នុងពេលជាមួយគ្នានោះប្រជាជនខែត្រTuyen Quang រួមវិភាគទានជាទឹកប្រាក់បានជាង២៦០លានដុង។ បន្ទាប់ពីពិធីបំផុសចលនារៃអង្គាស ប្រាក់គាំទ្រប្រជាជននៅភាគកណ្តាលគណះ​កម្មាធិការរណះសិរ្យមាតុភូមិវៀតណាម នៅខែត្រ Quang Nam​ទទួលបានចំនួនប្រាក់ជិត២ពាន់៤រយលានដុង។នាថ្ងៃទី៧តុលាដដែលអង្គការអន្តរជាតិមួយចំនួនដែលក្នុងនោះមានសមាគមកាកបាទ ក្រហមអន្តរជាតិ    Plan International​  និងអង្គការសង្រ្គោះកុមារអន្តរជាតិបានសន្យាផ្តល់ ប្រាក់ជំនួយជិត៨ម៉ឺនដុល្លារអាមេរិកសំរាប់ប្រជាជនរងផលប៉ះពាល់ដោយ ដោយខ្យល់ ព្យុះ Wutipនៅភាគកណ្តាលវៀតណាម៕