VOV WorldVOV World
បណ្ដាដំបន់ថែទាំបុណ្យព្រះច័ន្ទពេញបរមីសំរាប់កុមារ។
16/09/2013 11:51
Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមបុណ្យ “រាត្រីព្រះច័ន្ទពេញបរមី” ជាមួយប្អូនៗ​កុមារ​នៅបុរីកុមារ SOS Da Lat ខេត្ត Lam Dong។
បណ្ដាដំបន់ថែទាំបុណ្យព្រះច័ន្ទពេញបរមីសំរាប់កុមារ។
លោក Nguyen Xuan Phuc បានចូលរួមបុណ្យ “រាត្រីព្រះច័ន្ទពេញបរមី” ជាមួយប្អូនៗ​កុមារ​នៅបុរីកុមារ SOS Da Lat ខេត្ត Lam Dong។ (VOV)         Vovworld-ក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមីឆ្នាំ២០១៣ នាយប់ថ្ងៃទី១៥ ​កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមកសាក​សួរ​សុខទុក្ខជូនអំណោយនិងចូលរួមបុណ្យ “រាត្រីព្រះច័ន្ទពេញបរមី” ជាមួយប្អូនៗ​ កុមារ​នៅបុរីកុមារ SOS Da Lat ខេត្ត Lam Dong។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋរួមជាមួយប្រជាជនជានិច្ចកាលយកចិត្តទុក​ ដាក់​ដល់ជនមានស្ថានភាពលំបាកពិសេស ជា​ពិសេសគឺកុមារ។ ទន្ទឹមនឹងនោះ លោកបានថ្លែង​អំណរគុណចំពោះបណ្ដាអង្គការអន្តរជាតិដែលបានជួយកសាង ប្រព័ន្ធបុរី SOS និងជួយឧបត្ថម្ភ​បណ្ដាសកម្មភាពរបស់បុរីក្នុងរយៈពេលកន្លងមក។         ជាមួយប្រធានបទ “បុណ្យព្រះច័ន្ទពេញបរមីតភ្ជាប់សេចក្តីស្រឡាញ់ឆ្ពោះ ទៅ​កុមារ​ជនជាតិ-ដំបន់ព្រៃភ្នំ” នាយប់ថ្ងៃទី១៥កញ្ញានៅខេត្ត Hoa Binh សមាគម​ ការពារ​សិទ្ធិកុមារវៀតណាមបានសហការជាមួយគណៈកម្មាធិការជនជាតិ ក្រសួង​ការងារយុទ្ធជនពិការនិងសង្គមកិច្ច គណៈកម្មាធិការប្រជាជនខេត្ត Hoa Binh រៀបចំប្រគល់អាហារូបករណ៍ចំនួន៥០០ចំណែកនិងអំណោយចំនួន១ពាន់ ចំណែកជូនកុមារជាសិស្សានុស្សិសក្រីក្ររៀនពូកែសិស្សានុស្សិសជាកូនចៅ ជនជាតិភាគ​តិច ដំបន់ព្រៃភ្នំរបស់ខេត្តចំនួន៤គឺ Hoa Binh, Son La, Phu Tho, Thanh Hoa និង​កុមារពិការសាលា Nguyen Dinh Chieu (ទីក្រុងហាណូយ)។ ថ្លែង មតិនៅទីនេះ​អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានចាត់ទុកថា នេះជា​សកម្មភាពពោរពេញទៅដោយប្រពៃណីវប្បធម៍ប្រជាជាតិ​មានអត្ថន័យ មនុស្ស​សាស្ត្រយ៉ាងជ្រាលជ្រៅបង្ហាញនូវសេចក្តីស្រឡាញ់និងការទទួលខុស ត្រូវចំពោះ​កុមារជនរួមជាតិជាជនជាតិភាគតិច ដំបន់ព្រៃភ្នំ៕