បន្ថែមរឿងទាហានអាហ្វហ្គានីស្ថានបាញ់សម្លាប់ទាហានNATO
08/08/2012 08:33
តាមប្រភពព័ត៌មានពីកម្លាំងរក្សាសន្តិភាពអន្តរជាតិ (ISAF)នៅអាហ្វហ្គា នីស្ថានចំណុះ NATO ឲ្យដឹងថា ជនប្រដាប់អាវុធឯកសណ្ឋានកងទ័ព អាហ្វហ្គានីស្ថាន ២នាក់ នាថ្ងៃទី ៧សីហា បានបាញ់សម្លាប់ទាហាន NATO

ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន (រូបថតៈ Internet) តាមប្រភពព័ត៌មានពីកម្លាំងរក្សាសន្តិភាពអន្តរជាតិ (ISAF)នៅអាហ្វហ្គានីស្ថានចំណុះ NATO ឲ្យដឹងថា ជនប្រដាប់អាវុធឯកសណ្ឋានកងទ័ព អាហ្វហ្គានីស្ថាន២នាក់នាថ្ងៃទី ៧សីហា បានបាញ់សម្លាប់ទាហាន NATO ១នាក់នៅ អាហ្វហ្គានីស្ថាន។ ប៉ុន្តែ NATO មិនឲ្យដឹងលំអិតអំពីរឿងនេះ ក៏ដូចជាព័ត៌មានទាក់ទិនដល់ទាហាននេះឡើយ។ រឿងក្តីកំពុងបានសើបអង្កេត។ ក្នុងព្រឹត្តការទាក់ទិន១ទៀតក្នុងថ្ងៃដ៏ដែល នៅរដ្ឋធានី Kabul និងខេត្ត Logar បានកើតឡើងការផ្ទុះគ្រាប់បែកចំនួន២ បណ្តាលឲ្យមនុស្សចំនួន៨នាក់ ត្រូវស្លាប់ និង១៨នាក់ទៀតរងរបួស។ ប៉ូលិស្តបានចាប់ខ្លួនជនជាប់សង្ស័យ១នាក់ បន្ទាប់ ពីការផ្ទះគ្រាប់បែកនេះ៕
Related





