បន្តកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ។
14/03/2013 10:36
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណ 'រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី១៣មិនា នៅខេត្ត Xiengkhuang នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានរួមជាមួយនាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ធ្វើសហអធិបតីសន្និសីទពន្លឿនវិនិយោគទៅក្នុងបណ្ដា ខេត្តភាគខាងជើងឡាវ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានរួមជាមួយនាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ធ្វើសហអធិបតីសន្និសីទពន្លឿនវិនិយោគទៅក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។ VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាថ្ងៃទី១៣មិនា នៅខេត្ត Xiengkhuang នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានរួមជាមួយនាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ធ្វើសហអធិបតីសន្និសីទពន្លឿនវិនិយោគទៅក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។ នៅសន្និសីទ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពចាត់ទុកថាត្រូវបន្តកសាង យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវដំណាក់កាល១០ឆ្នាំក្នុង នោះកំណត់ច្បាស់កំរិតវិស័យអាទិភាពនិងគំរោងការជាក់ស្ដែង។ តាម នាយករដ្ឋមន្ត្រីទាំងពីររូបថា ការផ្ដល់អាទិភាពវិនិយោគចូលដំបន់ភាគខាងជើង ឡាវគឺចាំបាច់ក្នុងនោះប្រមូលផ្ដុំវិនិយោគឲ្យខេត្តចំនួន២គឺ Xiengkhuang និង Hua Phan។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានឯកភាពជាមួយសំណើរបើកខ្សែផ្លូវតភ្ជាប់ខេត្ត Xiengkhuang (ឡាវ) ជាមួយខេត្ត Thanh Hoa (វៀតណាម)៕
Related






