VOV WorldVOV World
បន្តរបៀបវារះនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀត​ណាមនីតិកាលទី១៣
14/11/2012 08:28
(VOV World)_បន្តរបៀបវារះ នៃសម័យប្រជុំ លើកទី ៤ រដ្ឋសភាវៀត​ណាមនីតិកាលទី ១៣ នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា រដ្ឋសភាបានបញ្ចប់សម័យសួរដេញដោល និងឆ្លើយការសួរដេញដោល របស់សមាជិកសភា។ ក្នុងសម័យសួរដេញដោលនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល នឹងឡើងវេទិកា​ឆ្លើយ​សំនួរដេញដោលរបស់សមាជិកសភានានា។
បន្តរបៀបវារះនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀត​ណាមនីតិកាលទី១៣
          (VOV World)_បន្តរបៀបវារះ នៃសម័យប្រជុំ លើកទី ៤ រដ្ឋសភាវៀត​ណាមនីតិ កាល ទី ១៣ នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា រដ្ឋសភាបានបញ្ចប់សម័យសួរដេញដោល  និង ឆ្លើយការសួរដេញដោល របស់សមាជិកសភា។ ក្នុងសម័យសួរដេញដោល នេះ  នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល នឹងឡើងវេទិកា​ឆ្លើយ​សំនួរដេញដោលរបស់សមាជិក សភានានា។ សម័យសួរដេញដោលនេះ ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ​និងទួរទស្សន៍  ដើម្បីអ្នកបោះឆ្នោតក្នុង​ទូទាំងប្រទេស​តាមដាន។           ស្ដីពីការបញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ​២០១៣នាយក រដ្ឋមន្ត្រី​ រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានអះអាងថា៖​រដ្ឋាភិបាល នឹងខំ​ប្រឹងប្រែង ប្តេជ្ញាចិត្តអនុវត្តរាល់ភារកិច្ច ​និងដំណោះស្រាយដែលបានលើក​ឡើង​ក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា​អំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ឆ្នាំ ២០១៣ ។ ដើម្បីដោះ​ស្រាយ​ការលំបាកអោផយអង្គភាពអាជីវកម្ម ជំរុញការអភិវឌ្ឍន៍សេដ្ឋ​កិច្ច​សង្គម នៅតែជាសំនួរដែលត្រូវបានសមាជិកសភាសួរដេញដោលច្រើនបំផុត នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung បាននាំចេញក្រុមដំណោះស្រាយចំនួន៤ ដែល ត្រូវអនុវត្ត​ព្រមៗគ្នា ចំទិសដៅ ក្នុងវិស័យនិមួយៗ ពេលវេលានិមួយៗ សំដៅនាំមក​ប្រសិទ្ធភាពខ្ពស់បំផុត៖           “ រដ្ឋាភិបាលប្រមូលផ្តុំ បញ្ជាណែនាំ ​មុនបង្អស់គឺធានាការស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ​រក្សារល្បឿនកំណើនរួម របស់ខឿនសេដ្ឋកិច្ចដោយ​សមស្រប​ រាំងស្កាត់អតិផរណា។ ក្រុមដំណោះស្រាយទីពីរគឺ ​ជំរុញខ្លាំងការរៀបចំ​រចនា​សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ក្រុមដំណេះស្រាយទី៣គឺ ដោះស្រាយ​បំណូលអាក្រក់ ទំនិញសេសសល់ក្នុង​ឃ្លាំង​ ដោះស្រាយស្ថានភាពទីផ្សារ​អច លនវត្ថុជាប់គាំង។ ក្រុមដំណេះស្រាយទី៤គឺកែលំអរ រដ្ឋបាល។” នាយករដ្ឋមន្ត្រីNguyen Tan Dung (http://www.tinmoi.vn/)           ​នាយករដ្ឋមន្ត្រីNguyen Tan Dung ក៏បានអះអាងថា៖ ក្រៅពីការអនុវត្ត​ដំណេះ​ស្រាយទាំង៤នេះ អង្គភាពអាជីវកម្មក៏ត្រូវផ្លាស់ប្តូរថ្មីខ្លួន ខំប្រឹងប្រែង​ រៀបចំ​រចនា​សម្ព័ន្ធផលិតកម្មឡើងវិញ…ផងដែរ។ ​ ស្តីពីការទទួលខុសត្រូវគ្រប់គ្រងសេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលក្នុងរយៈពេល កន្លងមក នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលការទទួលស្គាល់ខុសត្រូវដោយ  ស្មោះត្រង់ និង​រាល់វិធានកាណ៍ជំនះពុះពារលើភាពអនខ្សោយក្នុងការគ្រប់គ្រង ក្បាល ម៉ាស៊ីនរដ្ឋ ដូចជា ៖ ការលើកកំពស់សម្ថតភាព គុណភាពបែបបទច្បាប់និងការអនុវត្ត ច្បាប់ សកម្មត្រួតពិនិត្យនិងពិន័យបទល្មើសយ់ាងតឹងរឹង ព្រមទាំង សុក្រិដ្ត ក្បាល់ម៉ា ស៊ីន​ចាត់តាំងរដ្ឋ ពីមជ្ឃឹមដល់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់។ចំពោះការងារបង្កាប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ នាយរដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ រដ្ឋាភិបាល នឹង​អនុវត្តន៍យ៉ាងខ្លាំងក្លា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានឆ្លើយសំណួរអំពី គោល​នយោបាយស្តីពី ស្ថិរភាពជីវភាពរល់នៅរបស់ប្រជាជន ក្នុងតំបន់មានគំរោង ការណ៍វារី​អាគី្គសនី ។ល។ មុនការឆ្លើយនឹងការសួរដេញដោល នាយករដ្ឋមន្ត្រី Nguyen  Tan Dung បានរាយការណ៍ចំពោះមុខរដ្ឋសភាអំពីខ្លឹមសារមួយចំនួន ដែលសមាជិក សភានិង អ្នកបោះឆ្នោតទូទាំងប្រទេសយកចិត្តទុកដាក់។ នាពេលព្រឹកថ្ងៃទី១៤វិច្ឆិកា រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien បន្ត​ឆ្លើយការសួរដេញដោល ចំពោះរាល់បញ្ហាដែលសមាជិកសភា និងអ្នកបោះឆ្នោតយក ចិត្តទុកដាក់ ដូចជា សីលធម៌គូ្រពេទ្យ គុណភាព សុវត្ថិភាពអានាម័យម្ហូបអារហារ គុណ ភាពពិនិត្យ​ ព្យាបាលជំងឺជាដើម។           បញ្ចប់សម័យសួរដេញដោលនិងឆ្លើយការសួដេញដោលរបស់បណ្តា សមាជិក សភា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានពអះ​អាងថា សម័យសួរដេញ ដោលនិង​ឆ្លើយការសួរដេញដោលនេះ ប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ បើកចំហរនិង តម្លាភាព។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសំណូមពរស្ថាប័នរដ្ឋសភា រដ្ឋាភិបាល  តុលាការប្រជាជនកំពូល និងស្ថាប័នមានសមត្ថកិច្ចនានាមានការដោះស្រាយ និងផ្តល់​ចម្លើយយ៉ាងឆាប់ៗសំដៅឆ្លើយតបនិងបំណងប្រាថ្នារបស់អ្នកបោះ ឆ្នោតលើទូទាំងប្រទេស៕​ ​

More