VOV WorldVOV World
បន្តរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
14/03/2013 10:43
VOV-បន្តសន្និសីទសមាជិករដ្ឋសភាទទួលបន្ទុក ដោយគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភារៀបចំដើម្បី រួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩២ នាព្រឹកថ្ងៃទី១៤មិនាបណ្ដាសមាជិកបាន ប្រមូលផ្ដុំពិភាគ្សាលើបញ្ហាសំខាន់​មួយចំនួនអំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ របបកម្មសិទ្ធិដីធ្លី យន្តការប្រមូលដី។
បន្តរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
        VOV-បន្តសន្និសីទសមាជិករដ្ឋសភាទទួលបន្ទុកដោយគណៈកម្មាធិការ ​អចិន្ត្រៃយ៍​រដ្ឋសភារៀបចំដើម្បីរួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩២ នាព្រឹកថ្ងៃទី១៤មិនាបណ្ដាសមាជិកបានប្រមូលផ្ដុំពិភាគ្សាលើបញ្ហា សំខាន់​មួយចំនួនអំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ របបកម្មសិទ្ធិដីធ្លី យន្តការ ប្រមូលដី។ វាយ​តំលៃខ្ពស់ចំណុចថ្មីសារវន្តក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកនេះគឺការកំណត់របស់រដ្ឋធម្មនុញ្ញថា “សិទ្ធិប្រើប្រាស់ដីជាសិទ្ធិទ្រពសម្ប័ត្តិ ត្រូវបានច្បាប់ការពារ” បណ្ដាសមាជិកបានចាត់ទុកថាគោលការណ៍នេះបាន បង្ហាញការគោរពការពាររបស់រដ្ឋចំពោះសិទ្ធិសារវន្តរបស់ពលរដ្ឋ។ ទន្ទឹមនឹង នោះបណ្ដាសមាជិកក៏ប្រមូលផ្ដុំ​រួម​មតិ​អំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាច ដំបន់ផងដែរ។ បន្តរួមមតិក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។         ក្នុងពេលនោះ បណ្ដាបញ្ហាទាក់ទិនដល់សញ្ជាតិ ដីធ្លី អន្តោប្រវេសនិង​ពង្រីក​ប្រភពកំលាំងពលំរបស់ជនវៀតណាមនៅឯបរទេសក្នុងការកសាងប្រទេសជាតិ ជាខ្លឹមសារសំខាន់ត្រូវបានជនវៀតណាមនៅឯបរទេសនិងបណ្ដាអតីតសិស្សា​នុស្សិសដែលរៀនសូត្រនៅឯបរទេសរួមមតិក្នុង ពង្រាងធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ ឆ្នាំ​១៩៩២នៅសន្និសីទដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤មិនានៅទីក្រុងហូជីមិញ។ ស្ដីពី​បញ្ហាសញ្ជាតិលោកស្រី Tran Thi Ngoc Lan អតីតសិស្សានុស្សិស​វៀតណាម​ នៅ​ជប៉ុនបានថ្លែងថា៖         “តាមខ្ញុំការជ្រើសរើសសញ្ជាតិវៀតណាមនិងមានសញ្ជាតិចំនួន២ សញ្ជាតិ វៀតណាមនិងសញ្ជាតិបរទេសជាប្រការបើកចំហរ។ ប៉ុន្តែត្រូវកំណត់​ច្បាស់ថាក្នុង ពេលជាពលរដ្ឋវៀតណាមត្រូវមានកាតព្វកិច្ចនិងប្រការនោះត្រូវបានដាក់ក្នុងរដ្ឋ ធម្មនុញ្ញចំពោះជនវៀតណាមស្នាក់នៅឯបរទេស៕”