បន្តសកម្មាពនៃដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong នៅគុយបា
12/04/2012 10:30
នារសៀល ថ្ងៃទី ១១ មេសា (ព្រឹកថ្ងៃទី ១២ មេសា តាមម៉ោងហាណូយ) អគ្គលេខា គណៈកម្មាធិការ មជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួបស្ទនា ជាមួយ គណៈដឹកនាំសមាគម មិត្តភាពគុយបា – វៀតណាម ដឹកនាំដោយ អនុប្រធាន សមាគម Marta Roja ដែលបានមកសម្តែងការគួរសម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋគុយបា នារសៀល ថ្ងៃទី ១១ មេសា (ព្រឹកថ្ងៃទី ១២ មេសា តាមម៉ោងហាណូយ) អគ្គលេខា គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួប ស្ទនា ជាមួយ គណៈដឹកនាំសមាគមមិត្តភាពគុយបា – វៀតណាម ដឹកនាំដោយ អនុប្រធានសមាគម Marta Roja ដែលបានមកសម្តែងការគួរសម។ ថ្លែងមតិនៅទីនេះ អគ្គលេខា Nguyen Phu Trong បានស្នើរថា៖ សមាគមមិត្តភាពនៃប្រទេសទាំង២បន្ត មានរូបភាពជាច្រើនអប់រំប្រពៃណីទំនាក់ទំនងល្អប្រសើរ រវាងប្រជាជាតិទាំង២ ដើម្បី ជំនាន់វ័យក្មេងបន្តនិងពង្រីកទំនាក់ទំនងនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។ ក៏ក្នុង ឱកាសនេះដែរ អគ្គលេខា Nguyen Phu Trong បានឆ្លើយតបនឹងបទសម្ភាសន៍របស់ ការសែត Gramma ស្តីពីបណ្ដាលទ្ធផលលេចធ្លោរបស់ដំណើរទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅសាធារណៈរដ្ឋគុយបាលើកនេះ ក៏ដូចជា យថាទស្សក្នុងទំនាក់ទំនង រវាងបក្សទាំង២ ប្រទេសទាំង២ ក្នុងរយៈពេលខាងមុខ។ នាថ្ងៃនេះដែរបណ្ដាសមាជិក របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានជំនួបជាមួយ ថ្នាក់ដឹកនាំនៃក្រសួង ផ្នែក នានារបស់គុយបា៕ អគ្គលេខា គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong (Image: nguyenphutrong.net) ក្នុងឱកាសនេះ ប្រទេសទាំង២បានចេញសេចក្តីថ្លែងការរួមវៀតណាម–គុយបា។ ដោយលើកច្បាស់ថា៖ វៀតណាមមានគោលជំហរមុនដូចជាក្រោយគាំទ្របុព្វហេតុ តស៊ូរបស់ប្រជាជនគុយបាវីរភាព ទាមទាឲ្យររដ្ឋាភិបាលអាមេរិកបញ្ឃប់បទហុំពទ្ធ័ ប្រឆាំងគុយបា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ គុយបានៅ អាមេរិកឡាទីននិងតំន់ Caribbean។ គុយបាវាយតំលៃខ្ពស់ចំពោះតួនាទី របស់វៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាស៊ីប៉ាស៊ីហ្វីក ក៏ដូចជាលើវេទិការ អន្តរជាតិ។គុយបាជឿជាក់ថា៖ វៀតណាមនឹងបន្តដណ្ដើមបានសមិទ្ធិផលធំធេញ ជាច្រើនថែមទៀត ក្នុងបុព្វហេតុឧស្សហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេស ជាតិកសាងសង្គមនិយមនៅវៀតណាមប្រកបដោយជោគជ័យ។ វៀតនាមគាំទ្រ គុយបា ចុះឈ្មោះសមាជិកភាពក្រុមប្រឹក្សារសិទ្ធិមនុស្ស អាណត្តិ ២០១៤-២០១៦។ ភាគីទាំងពីរ ឯកភាពបន្តពង្រឹងនិងពង្រីកទមនាក់ទំនងនយោបាយ បង្កើន ការផ្លាស់ប្តូរបទពិសោធន៏ជាក់ស្ដែង និងទ្រឹស្ដីអំពីបណ្ដាបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា បើកទូលាយបណ្ដាកិច្ចសហប្រតិបត្តិការទ្វេភាគីលើច្រើន វិស័យ។ដើម្បីកត់សម្គាល់នូវបណ្ដាការរួមវិភាគទានដ៏ធំធេញរបស់អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ និង បុព្វហេតុកសាងសង្គមនិយមវៀតណាម រដ្ឋគុយបាបានប្រគល់ជូនគ្រឿងឥស្សា រិយយស Jose Martin - គ្រឿងឥស្សារិយយសថ្លៃថ្នូរបំផុតរបស់គុយបា៕
Related






