បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
14/08/2012 10:39
បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនិងបំពេញការងារ នៅឡាវរបស់ឧបនាយករដ្ឋមន្ត្រី វៀតណាមនិងជា ប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម –ឡាវ Nguyen Xuan Phuc បានមកសម្តែងការគួរសមអគ្គ លេខានិងជាប្រធារដ្ឋឡាវ Choummaly Sayasone និង នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong។

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវរបស់ឧបនាយករដ្ឋមន្ត្រី វៀតណាមនិងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម–ឡាវ Nguyen Xuan Phuc បានមកសម្តែងការគួរសមអគ្គលេខានិងជាប្រធារដ្ឋឡាវ Choummaly Sayasone និងនាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong។ ក្នុងបណ្ដាជំនួប ឧបនាយក រដ្ឋមន្ត្រី Nguyen Xuan Phuc បានជូបដំណឹងអំពី៖ កិច្ចប្រជុំពាក់កណ្តាលអាណត្តិលើកទី ៣៤ របស់ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃ ប្រទេសទាំង ២ បានបញ្ឃប់ប្រកបដោយជោគជ័យ។ ភាគីទាំង ២ បានពិនិត្យ ឃើញថា៖ ក្នុងរយៈពេល ៦ ខែកន្លងទៅ កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ២ លើវិស័យជាច្រើនបានមានការផ្លាស់ប្តូរយ៉ាងសកម្មកាន់តែស៊ីជំរៅនិងមាន ប្រសិទ្ធភាព រួមចំណែកសកម្មចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម–ឡាវ។ ភាគីទាំង ២ ក៏បានអនុវត្តសកម្មភាព ជាក់ស្តែងជាច្រើនក្នុងឆ្នាំសាមគ្គីឡាវ–វៀតណាម ២០១២ ផងដែរ។ ក្នុងឱកាសនេះ ក៏នាព្រឹកថ្ងៃទី ១៤សីហានេះដែរពិធីប្រគល់ គ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូររបស់រដ្ឋឡាវជូនឲ្យបណ្ដាសមូហភាពបុគ្គលនៃគណៈកម្មា ធិការសាសនារដ្ឋាភិបាលវៀតណាមបានប្រព្រឹត្ត ទៅនៅទីក្រុងហាណូយ៕
Related






