បន្តសម័យប្រជុំលើកទី១០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
14/08/2012 10:26
បន្តសម័យប្រជុំលើកទី ១០ នាព្រឹកថ្ងៃទី ១៤ សីហា គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា វៀតណាម បានផ្តល់មតិ ចំពោះគម្រោងច្បាប់ បង្ការ ចៀសវាង និងកាត់បន្ថយ គ្រោះមហន្តរាយដោយគ្រោះធម្មជាតិ។

បន្តសម័យប្រជុំលើកទី១០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (http://hanoitv.vn) បន្តសម័យប្រជុំលើកទី ១០ នាព្រឹកថ្ងៃទី ១៤ សីហា គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា វៀតណាម បានផ្តល់មតិ ចំពោះគម្រោងច្បាប់ បង្ការ ចៀសវាង និងកាត់បន្ថយ គ្រោះមហន្តរាយដោយគ្រោះធម្មជាតិ។ ពិភាក្សានៅសម័យប្រជុំលើកនេះ បណ្ដាសមាជិក គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានឯកភាព ចេញផ្សាយច្បាប់បង្ការ ចៀសវាង និងកាត់បន្ថយគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ បង្កើនការគ្រប់គ្រង របស់រដ្ឋក្នុងវិស័យនេះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រទេសជាតិ។ លោកស្រី Truong Thi Mai ប្រធានគណះកម្មាធិការបណ្ដាបញ្ហាសង្គម របស់រដ្ឋសភាបានលើក មតិថា៖ “ចំពោះ សកម្មភាពបង្ការ ចៀសវាងគ្រោះធម្មជាតិ ត្រូវប្រមូលផ្តុំបណ្ដាកង កម្លាំង ស្ថាប័ន និងអង្គភាព បុគ្គល។ ខ្ញុំស្នើថា ត្រូវមានស្ថាប័នមួយ ជួយរដ្ឋាភិបាល ប៉ុន្តែក៏បន្ថែមការកំណត់មួយចំនួន ដូចជា៖ ក្រសួងធនធាន និងបរិស្ថាន មានភារ កិច្ចព្យាករណ៍ ក្រសួងការងារមានភារកិច្ចផ្តល់ជំនួយបន្ទាន់ និងជួយឧបត្ថម្ភសង្គម នាពេលមានគ្រោះមហន្តរាយ …។ល៕”
Related






