VOV WorldVOV World
បន្តសន្និសិទលើកទី៥ក្រុមពិគ្រោះយោបល់​AIPA
13/05/2013 09:10
(VOVworld) - ដូចជាព័ត៌មានដែលបានផ្សព្វផ្សាយហើយ ថា សន្និសិទលើកទី៥ក្រុមពិគ្រោះយោបល់ក្រុមប្រឹក្សា អន្តរសភាសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍​ (AIPA Caucus 5) នា​ថ្ងៃទី១៣ ឧសភា​បានបន្តប្រព្រឹត្តិទៅ នៅខែត្ត Lâm Đông។
បន្តសន្និសិទលើកទី៥ក្រុមពិគ្រោះយោបល់​AIPA
(VOVworld) - ដូចជាព័ត៌មានដែលបានផ្សព្វផ្សាយហើយថា សន្និសិទលើកទី៥ ក្រុមពិគ្រោះយោបល់ក្រុមប្រឹក្សាអន្តរសភាសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ​(AIPA Caucus 5) នា​ថ្ងៃទី១៣ ឧសភា​បានបន្តប្រព្រឹត្តិទៅ នៅខែត្ត Lâm Đông។ សន្និសិទមានការចូលរួមរបស់គណៈប្រតិភូជាង៦០ក្រុម ដែលមកពីសភាជា សមាជិក AIPA ចំនួន៩ លេខាធិការដ្ឋាន AIPA លេខាធិការដ្ឋានអាស៊ាន ដើម្បីរួម ពិនិត្យលទ្ធផលការអនុវត្តន៍បណ្ដាសេចក្ដីសម្រេចចិត្ត ដែលបានអនុម័តនៅ មហាសន្និបាត AIPA លើកទី ៣៣​ព្រមទាំងពិភាក្សាស្ដីពីវិស័យសំខាន់ចំនួន២នៃ ដំបន់និងពិភពលោក គឺកំណើនបៃតង និងកាត់បន្ថយភាពក្រីក្រសំរាប់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ មុន​នោះ នាយប់ថ្ងៃទី១២ ឧសភា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី​ Tong Thi Phong បានទទួលជួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃបណ្ដាប្រទេស អង្គការអន្តរជាតិ​ ដែលចូលរួម AIPA Caucus 5។តាងនាមរដ្ឋសភាវៀតណាម  អនុប្រធាន Tong Thi Phong ថ្លែងមតិ សំដែងជំនឿជាក់ថា សន្និសិទលើកនេះនឹង ទទួលបានការរួមវិភាគទានប្រកបដោយប្រសិទ្ធិភាព ការទទួលខុសត្រូវរបស់ គណៈប្រតិភូ និងលើកឡើងបណ្ដាសំណើរជាក់ស្ដែង ដើម្បីមហាសន្និបាត AIPA​ លើកទី៣៤ពិនិត្យនិងសម្រេច៕