VOV WorldVOV World
បន្តសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
04/06/2013 11:58
(VOVworld) – ការពិភាក្សារបស់បណ្ដាសមាជិកសភាអំពី ពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ បានបញ្ចប់ នារសៀលថ្ងៃទី ៤ មិថុនា។
បន្តសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
(VOVworld) – ការពិភាក្សារបស់បណ្ដាសមាជិកសភាអំពីពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ បានបញ្ចប់ នារសៀលថ្ងៃទី ៤ មិថុនា។ ថ្លែងមតិបូកសករុប ការពិភាក្សានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានឲ្យដឹង ថា៖ សមាជិកសភាចំនួន ៨៦ នាក់ក្នុងចំណោមសមាជិកសភាចំនួន ១១៩ នាក់ បានផ្តល់មតិចំពោះខ្លឹមសារសំខាន់ជាច្រើនក្នុងពង្រាងននេះ។ មតិទាំងឡាយនេះ នឹងត្រូវបានគណៈកម្មាធិការធ្វើវសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងបណ្ដាស្ថាប័ន ទាក់ទិនានាស្រាវជ្រាវនិងសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ បន្ទាប់នោះ ដាក់ជូនឲ្យរដ្ឋសភពិនិត្យមើលនិងអនុម័តក្នុងសម័យប្រជុំលើក ទី ៦។ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu (Image: phapluat.com.vn) ថ្លែងមតិបូកសករុប ការពិភាក្សានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានវាយតំលៃការពិភាក្សាបានប្រព្រឹត្តទៅយ៉ាងមឹងម៉ាត់ ប្រជាធិបតេយ្យស្មោះត្រង និងដោយមានស្មរតីទទួលខុសត្រូវខ្ពស់។ ស្តីពីខ្លឹមសារជាក់ស្តែងមួយ ចំនួន អនុប្រធាន រដ្ឋសភាវៀតណាម​ លោក Uong Chu Luu បានឲ្យដឹងថា៖ “ជារួមបណ្ដាសមាជិកសមាជិការសភាបានយល់ព្រមជាមួយរបាយការណ៍ដោះស្រាយ ប្រមូលមតិកែលំអរសេចក្តីពង្រាងធ្វើវិសោធនកម្ម ពិសេសគឺបណ្ដាបញ្ហាសារវន្តមាន ចរិតលក្ខណៈគោលការណ៍ទាក់ទិនដល់អត្តចរិតរបបនយោបាយសេដ្ឋកិច្ចវប្បធម៍ សង្គមការពារជាតិសន្តិសុខ។ អំពីបញ្ហាឈ្មោះប្រទេសសមាជិកសមាជិការសភាស្ទើរ តែទាំងអស់បានយល់ព្រមយកឈ្មោះប្រទេសគឺសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ អំពីអត្តចរិតរដ្ឋដំនាងស្ទើរតែទាំងអស់អះអាងថាសាធារណៈរដ្ឋសង្គមនិយមវៀត ណាមជារដ្ឋរបស់ប្រជាជន​ដោយប្រជាជនដើម្បីប្រជាជន។ អំពីបក្សកុម្មុយនីស្តវៀត ណាមមតិទាំងអស់បានអះអាងនូវតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះ រដ្ឋនិងសង្គម។​ អំពីរបបសេដ្ឋកិច្ច បណ្ដាដំណាងបានអះអាងថា​ខឿនសេដ្ឋកិច្ចវៀតណាម ជាខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។” សម័យពិភាគ្សាអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដែលប្រព្រឹត្តទៅក្នុងរយៈ ពេល២ថ្ងៃកន្លងមកត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់ជាច្រើន។ មតិភាគច្រើនរបស់ អ្នកបោះឆ្នោតបានចាត់ទុកថា​សម័យពិភាគ្សាបានប្រព្រឹត្តទៅយ៉ាងផុលផុសជាមួយមតិ ពិភាគ្សាយ់ាងស្មោះត្រង់បង្ហាញនូវស្មារតីការទទួលខុសត្រូវរបស់បណ្ដាសមាជិកសមាជិ ការសភាក្នុងកិច្ចការនីតិបញ្ញាត្តិ។​លោក Tran Hong Ngoc អ្នកបោះឆ្នោតទីក្រុងហាណូយ បានសំណេះសំណាលថា៖  “បណ្ដាសមាជិកសភាបានពិភាគ្សាដ៨ម៉ត់ចត់អំពីរដ្ឋធម្មនុញ្ញដ៏ល្អ។​រដ្ឋសភាពិភាគ្សាកាន់ តែម៉ត់ចត់កាន់តែល្អពិសេសគឺរដ្ឋធម្មនុញ្ញគឺជាច្បាប់សារវន្តដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនា ពេលអនាគត៕”