VOV WorldVOV World
បញ្ចប់កិច្ចប្រជុំវង់ទី៤ក្រុមការងារចំរុះវៀតណាម-វ៉ាទីកង់។
15/06/2013 08:52
VOV-អនុវត្តកិច្ចព្រមព្រៀងនៅកិច្ចប្រជុំវង់ទី៣ ក្រុមការងារចំរុះវៀតណាម-បុរី​វ៉ាទីកង់នៅទីក្រុងហាណូយ (នាខែកុម្ភះឆ្នាំ២០១២ កិច្ចប្រជុំវង់ទី៤ក្រុមការងារ​ ចំរុះ​វៀត​ណាម​​-បុរីវ៉ាទីកង់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤មិថុនា។
បញ្ចប់កិច្ចប្រជុំវង់ទី៤ក្រុមការងារចំរុះវៀតណាម-វ៉ាទីកង់។
បញ្ចប់កិច្ចប្រជុំវង់ទី៤ក្រុមការងារចំរុះវៀតណាម-វ៉ាទីកង់។ (baodientu.chinhphu.vn)         VOV-អនុវត្តកិច្ចព្រមព្រៀងនៅកិច្ចប្រជុំវង់ទី៣ ក្រុមការងារចំរុះវៀតណាម- បុរី​វ៉ាទីកង់នៅទីក្រុងហាណូយ (នាខែកុម្ភះឆ្នាំ២០១២ កិច្ចប្រជុំវង់ទី៤ក្រុមការងារ ​ចំរុះ​វៀត​ណាម​​-បុរីវ៉ាទីកង់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤មិថុនា។ អនុរដ្ឋមន្ត្រីការ​បរទេស​បុរីវ៉ាទីកង់ Antoine Camilleri ប្រធានគណៈប្រតិភូវ៉ាទីកង់​ និងអនុរដ្ឋមន្ត្រី​ការ​បរទេសវៀតណាម Bui Thanh Son បានធ្វើសហអធិបតីកិច្ច​ ប្រជុំ។ ភាគីទាំងពីរបាន​រាយការណ៍អំពីស្ថានភាពនៃភាគីនីមួយៗ ពិនិត្យផ្លាស់ប្តូរ​ អំពី​ទំនាក់​ទំនងរវាងវៀត​ណាម-បុរីវ៉ាទីកង់និងបណ្ដាបញ្ហាទាក់ទិនដល់សមាគម​គ្រឹស្តសាសនានោវៀតណាម។ ភាគីវៀតណាមបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀត​ណាមបន្តអនុវត្តមុនក៏ដូចជាក្រោយ​និង​​សុក្រិដ្ឋ​គោលនយោបាយគោរពនិងធានា សេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ បុរី​វ៉ាទីកង់បានសង្កត់ធ្ងន់ថា ចង់បន្ត​អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម-បុរីវ៉ាទីកង់និង​ត្រូវ​ការ​ចាំបាច់មានបេសកជន​ពិសេសរបស់វ៉ាទីកង់ប្រចាំនៅវៀតណាមដើម្បីបំរើឲ្យផល​ប្រយោជន៍របស់ភាគី​ ទាំងពីរ។         ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូវៀតណាមបានមកជួប ​សម្ដែង​ការគួរសមរដ្ឋមន្ត្រីការបរទេសបុរី Dominique Mamberti ផងដែរ៕

More