VOV WorldVOV World
អ៊ុយក្រែនបើកបំពង់បង្ហូរប្រេង Druzhba ឡើងវិញ ដើម្បីបញ្ចេញប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប
22/04/2026 10:30
[VOVWORLD] - កាលពីថ្ងៃទី ២១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានរាយការណ៍ថា អ៊ុយក្រែនបានសម្រេចរួចរាល់ការជួសជុលបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ីទៅកាន់អឺរ៉ុប ដែលរងការខូចខាតកាលពីដើមឆ្នាំ ហើយបានត្រៀមខ្លួនជាស្រេចដើម្បីបន្តការផ្គត់ផ្គង់។
អ៊ុយក្រែនបើកបំពង់បង្ហូរប្រេង Druzhba ឡើងវិញ ដើម្បីបញ្ចេញប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប
កាយវិកានេះ គឺសំដៅលុបបំបាត់ឧបសគ្គដែលប្រទេសនេះសង្ឃឹមថា ជាឧបសគ្គចុងក្រោយ ដើម្បីទទួលបានជំនួយរាប់សិបពាន់លានអឺរ៉ូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបានបញ្ចប់ការជួសជុល បំពង់បង្ហូរប្រេង Druzhba ហើយអាចចាប់ផ្តើមបូមប្រេងឡើងវិញពីរុស្ស៊ីទៅកាន់ប្រទេសសមាជិក EU ចំនួន ២ គឺហុងគ្រី និងស្លូវ៉ាគី បន្ទាប់ពីទទួលបានសំណើជាផ្លូវការ។ បន្ទាប់ពីបញ្ជាក់ថាការជួសជុលត្រូវបានសម្រេច ប្រធានាធិបតីអ៊ុយក្រែនបានពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីអនាគតនៃកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ (៩៧,៥ ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានព្យួរជាយូរមកហើយ។ លោកស្រី Kaja Kallas ឧត្តមស្នងការ​ទទួលបន្ទុក​គោលនយោបាយ​កិច្ចការបរទេស​របស់​សហភាព​អឺរ៉ុប បាន​ឲ្យដឹងថា សហភាព​អឺរ៉ុប​រំពឹងថា​នឹងសម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​រយៈពេល ២៤ ម៉ោង​ខាងមុខ៕
TAG
VOV/VOVWORLD/អ៊ុយក្រែន/បំពង់បង្ហូរប្រេង​/រុស្ស៊ី/អឺរ៉ុប/ប្រាក់កម្ចី

More