ស្នងការសិទ្ធិមនុស្សនៃសភាអ៊ុយក្រែនលោក Dmytro Lubinets បានថ្លែងថា នេះគឺជា "ការបន្ថយកំដៅភាពតានតឹងដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០២២មក"។ យោងតាមលោក បទឈប់បាញ់នេះគឺជា "ជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌រួមគ្នា" ជាមួយរុស្ស៊ី។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសថា ប្រទេសរបស់លោកនឹងឈប់វាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី តាមការស្នើពីសំណាក់ប្រធានាធិបតីអាមេរិក Donald Trump ប្រសិនបើទីក្រុងវ៉ាស៊ីនតោនផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់ទីក្រុងកៀវ។
មុននេះ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងទីក្រុង Oleshky ក្នុងខេត្ត Kherson ដែលសម្របសម្រួលដោយលោកជំទាវទីមួយអាមេរិក Melania Trump បានចូលជាធរមាននៅថ្ងៃទី ២៧ ខែតុលា។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានយល់ព្រមបញ្ឈប់សកម្មភាពយោធាទាំងអស់ជាបណ្តោះអាសន្ននៅក្នុងតំបន់ខ្សែប្រយុទ្ធជួរមុខនេះ ដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ឡើងវិញជាបន្ទាន់ នូវស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រ ខណៈពេលដែលក៏ជួយសម្រួលដល់ការជម្លៀសប្រជាជន ជាពិសេសមនុស្សចាស់ តាមរយៈច្រករបៀងសុវត្ថិភាពដែលបានកំណត់៕





