VOV WorldVOV World
បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៅសន្និសីទអាស៊ាន២០។
04/04/2012 08:18
បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៃ សន្និសីទ​ជាន់​ខ្ពស់អាស៊ានលើកទី២០ដែលកំពុងប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ-កម្ពុជា ក្នុង​រយៈ​ពេលពីរថ្ងៃ គឺថ្ងៃ ទី៣និងទី៤មេសា។
បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៅសន្និសីទអាស៊ាន២០។
បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៅសន្និសីទអាស៊ាន២០។ VOV-បញ្ហាសមុទ្រខាងកើតជាខ្លឹមសារមួយក្នុងរបៀបវារៈនៃសន្និសីទ​ជាន់​ខ្ពស់អាស៊ានលើកទី២០ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ-កម្ពុជា ក្នុង​រយៈ​ពេលពីរថ្ងៃ គឺថ្ងៃទី៣និងទី៤មេសា។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ ការបរទេស​កម្ពុជាហោណាំហងបានឲ្យដឹងថា បណ្ដាប្រទេសអាស៊ានបាន​ ឯកភាពដោះស្រាយ​បញ្ហាជំលោះនៅដំបន់សមុទ្រខាងកើតដោយឈរលើ គោលការណ៍សារវន្ត។ ទីមួយ គឺជំលោះ​ត្រូវបានដោះស្រាយលើស្មារតីរក្សា សន្និភាព និងស្ថិរភាពនៅដំបន់សមុទ្រខាងកើត។ ទីពីរ ការដោះស្រាយ ជំលោះគប្បីមានការចូលរួមរបស់អាស៊ាននិងចិន។មុននោះ​តាម​បណ្ដា មធ្យោបាយផ្សព្វផ្សាយព័ត៌មានឲ្យដឹងថា បញ្ហាសមុទ្រខាងកើត​នឹងមិន​បានយកមកពិភាគ្សានៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០ទេ។​នៅ​ សន្និសីទ​លើក​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​នឹងពិភាគ្សានិងអនុម័ត្តលើបណ្ដា ឯកសារដូចជា សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ “អាស៊ាន៖ សហគមន៍ តែមួយ ជោគ​វាសនា​តែមួយ” សេចក្តី​ថ្លែងការណ៍​រួម​ស្តីពីអាស៊ាន​គ្មាន គ្រឿង​ញាន​​នាឆ្នាំ២០១៥ សេចក្តី​ថ្លែងការណ៍​​​ប្រធានអាស៊ាន​ស្តីពី​ពិធី រំលឹកខួបលើកទី៤៥​ទិវាបង្កើតអាស៊ាននិង​លទ្ធផល​នៃសន្និសីទ​ជាន់ ខ្ពស់លើក​ទី២០៕