VOV WorldVOV World
បើកទូលាយគំរោងការនាំបញ្ញាវ័យក្មេងមកចូលរួមដឹកនាំគ្រប់គ្រងបណ្ដាឃុំលំបាក
26/06/2013 12:09
VOV-នាព្រឹកថ្ងៃទី២៦មិថុនានៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរៀបចំ​សន្និសីទបូកសរុបគំរោងការធ្វើពិសោធន៍ជ្រើសរើសបញ្ញាវ័យក្មេងចំនួន៦រយនាក់ធ្វើជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំចំណុះស្រុកក្រីក្រចំនួន៦៣។
បើកទូលាយគំរោងការនាំបញ្ញាវ័យក្មេងមកចូលរួមដឹកនាំគ្រប់គ្រងបណ្ដាឃុំលំបាក
បើកទូលាយគំរោងការនាំបញ្ញាវ័យក្មេងមកចូលរួមដឹកនាំគ្រប់គ្រងបណ្ដាឃុំលំបាក (vov.vn)         VOV-នាព្រឹកថ្ងៃទី២៦មិថុនានៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរៀបចំ​សន្និសីទបូកសរុបគំរោងការធ្វើពិសោធន៍ជ្រើសរើសបញ្ញាវ័យក្មេងចំនួន៦រយនាក់ ធ្វើជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំចំណុះស្រុកក្រីក្រចំនួន៦៣។ ថ្លែង ​មតិ​​នៅទីនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសំណូមពរ​ ក្រសួង​មហាផ្ទៃ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិងក្រសួងផ្នែកដំបន់​ នានា បន្តជ្រួតជ្រាបគោលដៅនៃគំរោងការដើម្បីមានការយកចិត្តទុកដាក់និង បញ្ជា​ដ៏ត្រឹមត្រូវជាង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖          “ខ្ញុំចែករំលែកការលំបាកនិងស្វាគមស្មារតីរបស់កម្មាភិបាលវ័យក្មេងក្នុង ពេលទទួលភារកិច្ចនៅដំបន់លំបាក។ ក្នុងឱកាសនេះខ្ញុំសូមរំលឹកបណ្ដាកម្មាភិបាល វ័យ​ក្មេង​ថា​ ទី១ក្នុងពេលមកធ្វើការជាកម្មាភិបាលឃុំត្រូវក្ដាប់ជាប់ភារកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនៅដំបន់។ ទី២គឺបណ្ដាកម្មាភិបាលវ័យក្មេងត្រូវផ្សាភ្ជាប់ជាមួយ​ សមូហភាពប្រជាជន ផ្ទៀងស្ដាប់មតិរបស់ប្រជាជនដើម្បីមានសំណើរការងារ​ជាក់ ស្ដែង៕”