បើកវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីទ្វីបអាហ្វ្រីក
09/05/2013 08:37
(VOV)_នាថ្ងៃទី៨ ឧសភា វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីទ្វីបអាហ្វ្រីក លើកទី ២៣ ត្រូវបានបើកនៅទីក្រុង Cape Town របស់អាហ្វ្រីកខាងត្បូង ជាមួយការចូលរួមរបស់ដំណាងចំនួនជាង១០០០នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អង្គការហិរញ្ញវត្ថុអន្តរជាតិ បណ្ដាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអង្គការសង្គម ពីទូទាំងពិភពលោក និងទ្វីបអាហ្វ្រីក។

(VOV)_នាថ្ងៃទី៨ ឧសភា វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីទ្វីបអាហ្វ្រីក លើកទី ២៣ ត្រូវបានបើកនៅទីក្រុង Cape Town របស់អាហ្វ្រីកខាងត្បូង ជាមួយការចូលរួម របស់ដំណាងចំនួនជាង១០០០នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អង្គការហិរញ្ញវត្ថុអន្តរជាតិ បណ្ដាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអង្គការសង្គម ពីទូ ទាំងពិភពលោក និងទ្វីបអាហ្វ្រីក។ ក្នុងរយះពេល ៣ ថ្ងៃធ្វើការ ជាមួយទិសស្លោក ÷ “ ឆ្ពោះទៅយថាទស្សន៍របស់ទ្វីបអាហ្វី្រក” វេទិកាលើកនេះនឹងប្រមូលផ្តុំពិភាក្សាទៅ លើខ្លឹមសារស្នូលចំនួន៣ គឺ÷ជំរុញខ្លាំងដំណើការពហុបែបនីយកម្មរចនាសម្ព័ន្ធសេដ្ឋ កិច្ច បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ពង្រីកកម្លាំងច្នៃប្រឌិតថ្មីរបស់ ទ្វីបអាហ្វ្រីក។ ក្រៅពីនោះ តាមគំរោង វេទិកានឹងមានកិច្ចប្រជុំ ដើម្បីវាយតំលៃនូវកំ រិតជះ ឥទ្ធិពលរបស់កិច្ចសហប្រតិបត្តិការរបស់ទ្វីបអាហ្វីកជាមួយប្លុក BRICS ( រួមមាន ប្រេស៊ីន រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វីកខាងត្បូង) ចំពោះការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងទ្វីប៕
Related






