គណៈកម្មការនេះ ដឹកនាំដោយលោក Gunakhar Bhatta អនុប្រធានគណៈកម្មាធិការផែនការជាតិនេប៉ាល់ ដែលត្រូវបង្កើតរបាយការណ៍វាយតម្លៃតម្រូវការបន្ទាប់ពីគ្រោះធម្មជាតិ (PDNA) ក្នុងរយៈពេល ៦ សប្ដាហ៍ ដើម្បីបម្រើជាមូលដ្ឋានសម្រាប់ការកៀរគរធនធានក្នុងស្រុក និងអន្តរជាតិសម្រាប់ការកសាងឡើងវិញ។ លោក Bhatta បានឲ្យដឹងថា ក្រុមការងារបានចាប់ផ្តើមប្រមូលនិងវិភាគទិន្នន័យ បែងចែកការវាយតម្លៃទៅជាវិស័យចំនួន ៧ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលនិងអប់រំ ការប្រែប្រួលអាកាសធាតុ ផលិតកម្ម កសិកម្ម និងវិស័យសេដ្ឋកិច្ចនានា។
ពីមុន ប្រទេសនេប៉ាល់បានឲ្យដឹងថា តាមការប៉ាន់ស្មានបឋម ការខូចខាតលើទ្រព្យសម្បត្តិសរុបដោយសារគ្រោះទឹកជំនន់ គឺប្រហែល ២,៦៥ ពាន់លានដុល្លារអាមេរិក ដែលប៉ះពាល់ដល់ផ្ទះប្រហែល ៧៥៧០ ខ្នង និងមនុស្សជិត ៣៣ ពាន់នាក់; ធ្វើឲ្យខូចខាតដីកសិកម្មជាង ១៨០០ ហិកតា រួមជាមួយនឹងសំណង់ជាច្រើនទៀត។
បច្ចុប្បន្ននេះ ប្រទេសនេប៉ាល់ កំពុងបន្តអនុវត្តន៍ប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីស្វែងរក ជួយសង្គ្រោះនិងដោះស្រាយផលវិបាក។ យោងតាមព័ត៌មានថ្មីៗជាផ្លូវការនៅថ្ងៃទី ៧ ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សជិត ១៣៤០០ នាក់។ សាកសពចំនួន ១៣៨៥ ត្រូវបានរកឃើញ ខណៈដែលមនុស្សប្រហែល ៥០០០ នាក់នៅតែបាត់ខ្លួន រួមទាំងជនបរទេសប្រហែល ៦០០ នាក់មកពីប្រទេសចំនួន ៣៥៕





