នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយ ដោយតំណាងអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ ប្រទេសនិងអង្គការនានាបានជំរុញឱ្យអ៊ីស្រាអែល អនុម័តការនាំចូលសម្ភារៈចាំបាច់បន្ថែម រួមទាំងរបស់របរដែលត្រូវបានចាត់ថ្នាក់ជា "ការប្រើប្រាស់ពីរយ៉ាង" ជាពិសេសរបស់របរដែលត្រូវការសម្រាប់ជម្រក ប្រេងឥន្ធនៈ ទឹក អនាម័យ និងការថែទាំសុខភាព ដើម្បីកុំឲ្យស្ថានភាពមនុស្សធម៌ និងវេជ្ជសាស្ត្រកាន់តែអាក្រក់ទៅៗ។ សេចក្តីថ្លែងការណ៍នេះក៏បានអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យអ្នកជំងឺ និងអ្នករងរបួសនៅក្នុងតំបន់ហ្គាហ្សា ដែលមិនអាចទទួលបានការព្យាបាលគ្រប់គ្រាន់នៅក្នុងទឹកដីនោះ អាចចូលទៅកាន់មន្ទីរពេទ្យនៅតំបន់ West Bank និងJerusalem ខាងកើត និងបានជំរុញឱ្យមានការបើកច្រកព្រំដែនឡើងវិញចូលទៅក្នុងតំបន់ហ្គាហ្សា។
ប្រទេស និងអង្គការនានាក៏បានសន្យាសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ផ្សេងទៀតក្នុងការស្តារសេវាថែទាំសុខភាព និងជួសជុលហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនៅក្នុងតំបន់ហ្គាហ្សា៕





