VOV WorldVOV World
ប្រទេសរុស្សីបោះឆ្នោតប្រធានាធិបតី។
04/03/2012 08:23
(VOV) តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណា មប្រចាំនៅសហព័ន្ធរុស្សី​បានឲ្យដឹង ថា៖ថ្ងៃទី​៤មិនានៅ រុស្សី​ បានប្រព្រិត្តទៅការបោះឆ្នោតជ្រើសតាំងប្រធានាធិ បតី។ ការ បោះឆ្នោតបាន​ចាប់ផ្តើមពីម៉ោង៨​នឹងបញ្ចប់នាម៉ោង​២០​(ម៉ោងម៉ូស្កូវ)
ប្រទេសរុស្សីបោះឆ្នោតប្រធានាធិបតី។
នាវិករុស្សីម្នាក់បោះឆ្នោត(រូបថត៖ Internet) (VOV) តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហព័ន្ធរុស្សី​បានឲ្យដឹង  ថា៖ថ្ងៃទី​៤មិនានៅរុស្សី​ បានប្រព្រិត្តទៅការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។ ការ បោះ ឆ្នោតបាន​ចាប់ផ្តើមពីម៉ោង៨​នឹងបញ្ចប់នាម៉ោង​២០​(ម៉ោងម៉ូស្កូវ)។នេះជាការបោះ ឆ្នោតប្រធា នាធីបតីលើកទី​៦​ នឹងជាលើកដំបូងដែលមានអាណាត្តិ​បេសកកម្ម​៦​ឆ្នាំ។ ចូលរួមការប្រណាំង ចូលវិមាន​ក្រឹមឡាំងលើកនេះ មាននាយករដ្ឋមន្រ្តីVladimir Putin ​ប្រធានគណះកម្មាធិការមជ្ឈឹម បក្សកុម្មុយនីស្តសហព័ន្ធរុស្សី    (KPRF) Ghennady Zyuganov  ប្រធានគណះបក្សប្រជាធិប តេយ្យសេរី    (LDPR) Vladimir Ghirinovsky  មេដឹកនាំគណះបក្សដើម្បីប្រទេសរុស្សីយុត្តិធម៏  (SR)  Sergey  Mironov នឹងមហាសេដ្ឋី  Mikhail Prokgorov។ដើម្បីដណ្តើមបានជ័យជំនះ បេក្ខជនត្រូវដណ្តើមបានសំលេងគាំទ្រ ជាង​៥០%។​ប្រធានាធិបតីជាប់ឆ្នោតនឹងទទួល តំណែងនាថ្ងៃទី​៧​ឧសភា។​ លោក   Vladimir Churov  ប្រធានគណះកម្មាធីការរៀបចំការ បោះឆ្នោតមជ្ឈឹមរុស្សី​ជូនដំណឹង ថា៖ ក្នុងទូទាំងប្រទេសរុស្សី មានអ្នកបោះឆ្នោតចំនួន១១០  លាននាក់​ក្នុងនោះមានអ្នកបោះ ឆ្នោតចំនួន២លាននាក់កំពុងធ្វើការនៅឯបរទេស។មាន ការិយាល័យបោះឆ្នោតចំនួន ៤០០​កន្លែងសំរាប់អ្នកបោះឆ្នោតទាំងនេះនៅប្រទេសចំនួន ជាង​១៤០​លើសកលលោក​។នៅក្នុងទូទាំងប្រទេសរុស្សីមានការិយាល័យបោះឆ្នោតចំនួន​ ៩៥០០០​កន្លែងរួមជាមួយ ភ្នាក់ងារចំនួន​ ៨៣០០០០នាក់។         ​បោះឆ្នោតប្រធានាធិបតីរុស្សីនៅវៀតណាម​(​រូបថត៖​ Internet)  នៅប្រទេសវៀតណាម​ស្ថានទូតរុស្សីបានរៀបចំការិយាល័យបោះឆ្នោតនៅ បណ្តាទី ក្រុង​ខែត្រ​សំរាប់ប្រជាពលរដ្ឋរុស្សីទៅបោះឆ្នោត។ថ្ងៃទី​៤មិនា នៅទីក្រុង​ Vung Tau ( Ba Ria - Vung Tau) ចាប់ពីម៉ោង​៨ កម្មាភិបាលកម្មកររុស្សីចំនួន​៩៥០​នាក់ដែល ធ្វើការនៅសារជីវ កម្មវៀតណាម-រុស្សី​ Vietsovpetro បានទៅបោះឆ្នោតជ្រើសតាំង ប្រធានាធិបតី។មុននោះនៅ    Khanh Hoa ​ថ្ងៃទី​២៩​កុម្ភះ​ការិយាល័យបោះឆ្នោត ត្រូវបានរៀបចំនៅទីក្រុង  Nha Trang ​-ជាទីកន្លែងដែលមានបណ្តាអ្នកជំនាញការណ៏ រុស្សីធ្វើការ​នឹងភ្ញៀវទេសចរ Siberia មក ទេសចរជាច្រើន។នៅ Binh Thuan​ការិយាល័យបោះឆ្នោតប្រធានាធិបតីរុស្សីត្រូវបានរៀបចំ នៅ​Mui Ne ( Phan Thiet) នាថ្ងៃទី​២មិនា។​ការបោះឆ្នោតប្រធានាធិបតីរុស្សីសំរាប់ពលរដ្ឋ រុស្សី នៅវៀតណាម ក៏ត្រូវបានរៀបចំនៅទីក្រុងហូជីមិញ​    Da Nang នឹងហាណូយដែរ៕

More