VOV WorldVOV World
ប្រធានាធីបតីរុស្ស៊ីប្រកាសសារសហព័ន្ធ
13/12/2013 09:07
(VOVworld) – នាថ្ងៃទី ១២ ធ្នូ ប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសសារសហព័ន្ធជាប្រចាំឆ្នាំ។
ប្រធានាធីបតីរុស្ស៊ីប្រកាសសារសហព័ន្ធ
ប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin បានប្រកាស សារសហព័ន្ធជាប្រចាំឆ្នាំ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ ធ្នូ ប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin បានប្រកាស សារសហព័ន្ធជាប្រចាំឆ្នាំ។ ក្នុងសារនេះ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើបញ្ហា សំខាន់មួយចំនួនក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស។ស្តីអំពី កិច្ចការផ្ទៃក្នុង ប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ថា៖មូស្គូរត្រូវបន្តពង្រឹង ប្រៀបខ្លាំងខាងថាមពល រក្សារឹងមាំឋានៈនិងតួនាទីរបស់ខ្លួនក្នុងតំបននិងលើស កលលោកពង្រឹងសក្តានុភាពការពារប្រទេសដើម្បីធានាសន្តិសុខជាតិអធិបតេយ្យ ភាពនិងបូរណៈភាពដែនដី។ ស្តីអំពីកិច្ចការបរទេស ប្រធានាធិបតី Vladimir Putin បានសង្តក់ធ្ងន់ថា៖ រុស្ស៊ីមិនអនុញ្ញាត្តការជ្រៀតជ្រែកពីខាងក្រៅនិងគ្មានគោល បំណងបណ្តុះបណ្ដាក់លក្ខណៈចំពោះបណ្ដាដៃគូទេ។ លោក Vladimir Putin បាន ចាត់ទុកថា៖ ពិភពលោកទំនើបនាបច្ចុប្បន្នទាមទាការទទួលខុសត្រូវរបស់រុស្ស៊ីមិន ត្រឹមតែគឺជាកត្តាសំខាន់មួយក្នុងការធានាស្ថិរភាពលើ សកលលោកទាំងមូល ប៉ុណ្ណោះទេ ថែមទាំងគឺជាប្រទេសមួយដែលប្តេជ្ញាការពារបណ្ដារគោលការណ៍ក្នុង ទំនាក់ទំនងអន្តរជាតិ។ លោក Vladimir Putin បានអះអាងថា៖រុស្ស៊ីកំពុងខំប្រឹងប្រែង ក្លាយទៅជាប្រទេសដែលដើជួរមុខក្នុងកិច្ចការពារច្បាប់អន្តរជាតិសំដៅធានាការ គោរពអធិបតេយ្យភាពប្រជាជាតិ ឯករាជ្យនិង សិទ្ធិស្វ័យយ័ត្តរបស់បណ្ដាប្រទេស៕