ប្រធានាធិបតី Francois Hollande កត់សម្គាល់បរាជ័យរបស់កម្លាំងស៊ើបការណ៍សម្ងាត់បារាំង
08/01/2016 06:44
(VOVworld) - នាថ្ងៃទី៧ មករា គំរប់មួយឆ្នាំគិតតាំងពី ពេលកើតឡើងការវាយប្រហារបង្ហូរឈាមនៅទីស្នាក់ ការទស្សនាវដ្តី Charlie Hebdo ដែលបណ្ដាលឲ្យមនុស្ស ចំនួន១២នាក់ស្លាប់ ប្រធានាធិបតីបារាំងលោក Francois Hollande បានអំពាវនាវឲ្យស្ថាប័នសន្តិសុខក្នុងប្រទេសបង្កើនកិច្ចសហប្រតិបតិ្តការថែមទៀតដើម្បីទប់ស្កាត់ពួកភេរវករ។

ប្រធានាធិបតីលោក Francois Hollande បើកសម្ពោធផ្លាករំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទីស្នាក់ការទស្សនាវដ្តី Charlie Hebdo (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៧ មករា គំរប់មួយឆ្នាំគិតតាំងពីពេលកើតឡើងការវាយប្រហារ បង្ហូរ ឈាមនៅទីស្នាក់ការទស្សនាវដ្តី Charlie Hebdo ដែលបណ្ដាលឲ្យមនុស្សចំនួន ១២ នាក់ស្លាប់ ប្រធានាធិបតីបារាំងលោក Francois Hollande បានអំពាវនាវឲ្យស្ថាប័ន សន្តិសុខក្នុងប្រទេសបង្កើនកិច្ចសហប្រតិបតិ្តការថែមទៀតដើម្បីទប់ស្កាត់ពួកភេរវ ករ។ក្នុងបទសន្ទរកថានៅទីស្ដីការប៉ូលីសក្រុងប៉ារីស លោក Hollande បាននិយាយ បញ្ឆិត បញ្ឆៀងអំពីបរាជ័យរបស់ស្ថាប័នស៊ើបការណ៍សម្ងាត់បារាំងក្នុងការទប់ ស្ដាត់ការវាយ ប្រហារភេរវកម្មនាពេលកន្លងទៅ ក្នុងនោះមានការវាយប្រហារនៅ ទីក្រុងប៉ារីសកាល ពីខែវិច្ឆិកាឆ្នាំ២០១៥។ ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត ប៉ូលីសបារាំងនាថ្ងៃទី៧ មករា បានបាញ់ស្លាប់ បុរសម្នាក់យកកាំបិតតាមខ្លួននៅពេលមុខសញ្ញានេះខំប្រឹងប្រែងចូលក្នុងប៉ូស្តិ៍ ប៉ូលីសមួយនៅតំបន់ភាគខាងជើងរដ្ឋធានីប៉ារីស។អាជ្ញាធរបារាំងបានឲ្យដឹងថា មុខសញ្ញានេះ ពាក់ខ្សែក្រវ៉ាត់គ្រាប់បែកក្លែងក្លាយមួយ។នាបច្ចុប្បន្ន រឿងហេតុ នេះកំពុងត្រូវបាន ស៊ើបអង្កេតតាមទិស “ការវាយប្រហារភេរវកម្មមួយ”៕
Related






