VOV WorldVOV World
ប្រធានាធិបតី Obama បន្តយកចិត្តទុកដាក់ដល់គោលនយោបាយផ្តោតទៅលើទ្វីបអាស៊ី
12/11/2012 08:06
បន្ទាប់ពីជាប់ផ្នោតជាថ្មីម្តងទៀតក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ២០១២ ប្រធានាធិបតី Barack Obama នឹងបន្តយកចិត្តទុកដាក់ដល់គោលនយោបាយ យុទ្ធសាស្ត្រស្នូលផ្តោតទៅលើ ទ្វីបអាស៊ី ក្នុងអាណត្តិទី ២ របស់ខ្លួន។
ប្រធានាធិបតី Obama បន្តយកចិត្តទុកដាក់ដល់គោលនយោបាយផ្តោតទៅលើទ្វីបអាស៊ី
(VOVworld) – តាមការបញ្ជាក់របស់មជ្ឍដ្ឋានអ្នកជំនាញការអាមេរិកនាពេលថ្មីៗនេះ បានឲ្យដឹងថា៖ បន្ទាប់ពីជាប់ផ្នោតជាថ្មីម្តងទៀតក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិក ២០១២ ប្រធានាធិបតី Barack Obama នឹងបន្តយកចិត្តទុកដាក់ដល់គោល នយោបាយយុទ្ធសាស្ត្រស្នូលផ្តោតទៅលើ ទ្វីបអាស៊ី ក្នុងអាណត្តិទី ២ របស់ខ្លួន។ តាមផែនការ ប្រធានាធិបតី Obama នឹងបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅ មីយ៉ាន់ម៉ាសំដៅលើកទឹកចិត្តដំណើរផ្ទេប្រគល់ប្រជាធិបតេយ្យនៅប្រទេសអាស៊ី អាគ្នេយ៍នេះ។ ប្រធានាធិបតី Obama នឹងបំពេញទស្សកិច្ចនៅថៃនិងចូលរួមសន្និសីទ កំពូលអាស៊ីបូព៍ា (EAS) នៅកម្ពុជា ក៏ដូចជា ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកនានារបស់សមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ ក្រៅពីនោះ​ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Leon Panetta ក៏នឹងទៅបំពេញទស្សនកិច្ចនៅអាស៊ី នាខែវិច្ឆិកានេះផងដែរ៕ ប្រធានាធិបតី  Barack Obama នឹងបន្តយកចិត្តទុកដាក់ដល់គោលនយោបាយ យុទ្ធសាស្ត្រស្នូលផ្តោតទៅលើ ទ្វីបអាស៊ី ក្នុងអាណត្តិទី ២ របស់ខ្លួន។ (Image: Internet)

More