VOV WorldVOV World
ប្រធានាធិបតី Obama ដណ្ដើមបានឧត្តមភាពនៅបណ្ដារដ្ឋសំខាន់។
01/11/2012 11:33
VOV-នៅដំណាក់កាលនៅសល់តែ៥ថ្ងៃទៀតនឹង ប្រព្រឹត្តទៅការបោះឆ្នោត​ប្រធានាធិបតីអាមេរិក លទ្ធផលស្ទង់មតិបានសឲ្យឃើញថាគ្មានអ្នកណា ក្នុង​ចំណោមបេក្ខជនទាំងពីររូបរបស់គណៈបក្ស ប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈ​រដ្ឋឈានឡើងនាំមុខដើម្បីអះអាងប្រៀបខ្លាំងជាមួយគូរបដិបក្ខ។
ប្រធានាធិបតី Obama ដណ្ដើមបានឧត្តមភាពនៅបណ្ដារដ្ឋសំខាន់។
ប្រធានាធិបតីអាមេរិក Barack Obama        VOV-នៅដំណាក់កាលនៅសល់តែ៥ថ្ងៃទៀតនឹងប្រព្រឹត្តទៅការបោះឆ្នោត ​ប្រធានាធិបតីអាមេរិក លទ្ធផលស្ទង់មតិបានសឲ្យឃើញថាគ្មានអ្នកណាក្នុង​ចំណោមបេក្ខជនទាំងពីររូបរបស់គណៈបក្សប្រជាធិបតេយ្យនិងគណៈបក្ស សាធារណៈ​រដ្ឋឈានឡើងនាំមុខដើម្បីអះអាងប្រៀបខ្លាំងជាមួយគូរបដិបក្ខ។ នេះជាសញ្ញា​ស​ឲ្យឃើញលទ្ធផលនៃការបោះឆ្នោតជ្រើសរើសម្ចាស់ទី៤៥នៃវិមាន សនាថ្ងៃទី៦វិច្ឆិកា​អាចនឹងប្រហាក់ប្រហែលគ្នានិងពិបាកព្យាករណ៍បាន។ នាបច្ចុប្បន្នបេក្ខជនទាំងពីរ​រូបបានត្រឡប់មកនឹងដំណើរការចលនារកសំលេង គាំទ្រវិញក្នុងសប្ដាហ៍ចុងក្រោយបណ្ទាប់ពីរយៈពេល៣ថ្ងៃត្រូវផ្អាក់ដោយសារ ខ្យល់ព្យុះ Sandy។ សាធារណៈមតិអាមេរិកវាយ​តំលៃខ្ពស់លទ្ធភាពបញ្ជាណែនាំ ទប់ទល់នឹងខ្យល់ព្យុះរបស់ប្រធានាធិបតី Obama។ លោក​ ​Chris Christie ទេសាភិបាលរដ្ឋ​ New Jersey ជារដ្ឋដែលត្រូវរងឥទ្ធពលដ៏​ធ្ងន់ធ្ងរ​បំផុត​នៃព្យុះ Sandy ក៏ស្ងើចសរសើរការខំប្រឹងប្រែបញ្ជាណែនាំប្រឆាំងនឹង​ព្យុះ​របស់ ប្រធានាធិបតី Obama ដែរទោះបីលោក Christie ដែលគាំទ្រលោក Romney។ បណ្ដាការវាយតំលៃខាងលើអាចជាកត្តាមួយរួមចំណែកជះឥទ្ធពល​ទៅ​លើ ការជ្រើសរើសរបស់អ្នកបោះឆ្នោតអាមេរិកផងដែរ៕