ប្រធានាធិបតីអេហ្ស៊ីបសន្យាកសាងប្រទេសស៊ីវិលនិងរដ្ឋធម្មនុញ្ញមួយ
30/06/2012 08:29
នាថ្ងៃទី ២៩ មិថុនា លោក Mohamed Morsi ប្រធានាធិបតីដើមដំបូង របស់ អេហ្ស៊ីប បានធ្វើសច្ចាប្រណិធាន ទទួលដំណែង នៅទីធ្លាធំ Tahrir នៅមជ្ឈមណ្ឌល ទីក្រុងគែរជាមួយការចូលរួមរបស់មនុស្សគាំទ្រចំនួន រាប់សែននាក់។
នាថ្ងៃទី ២៩ មិថុនា លោក Mohamed Morsi ប្រធានាធិបតីដើមដំបូង របស់ អេហ្ស៊ីប បានធ្វើសច្ចាប្រណិធាន ទទួលដំណែង នៅទីធ្លាធំ Tahrir នៅមជ្ឈមណ្ឌល ទីក្រុងគែរជាមួយការចូលរួមរបស់មនុស្សគាំទ្រចំនួន រាប់សែននាក់។ ថ្លែងមតិនៅទីនេះ លោក Mohamed Morsi បានសន្យា កសាងប្រទេសស៊ីវិល និងរដ្ឋធម្មនុញ្ញមួយ។ ទន្ទឹម នឹង នោះ លោកក៏បានអះអាងថា៖ មិនអនុញ្ញត្តិអោយអ្នកណា មកយកសិទ្ធិណាមួយ របស់ប្រធានាធិបតី។ ក៏តាមលោក Mohamed Morsi ក្រោមការដឹកនាំរបស់លោក នៅ ប្រទេសអេហ្ស៊ីបនេះ នឹងគ្មានអ្នកណា ឬ របបណា ដែលបានដាក់ខ្ពស់ជាង លើសិទ្ធិ អំណាច និងគោលបំណងរបស់ប្រជាជន។ តាមផែនការ លោក Mohamed Morsi នឹងធ្វើ សច្ចាប្រណិធាន ទទួលដំណែង ប្រធានាធិបតីជាផ្លូវការ ចំពោះមុខតុលាកា រដ្ឋធម្មនុញ្ញ កំពូល នាថ្ងៃទី ៣០ មិថុនា មុនពេល ក្រុមប្រឹក្សារកំពូលនៃបណ្ដាកងកម្លាំងប្រដាប់អាវុធ អេហ្ស៊ីប (SCAF) កាន់អំណាចប្រគល់សិទ្ធិដឹកនាំប្រទេសជាតិ៕ លោក Mohamed Morsi ប្រធានាធិបតីអេហ្ស៊ីប (http://www.zing.vn)
Related






