ប្រធានាធិបតី Venezuela អំពាវនាវសាមគ្គីភាពរបស់ប្រជាជនគ្រប់ស្រទាប់
09/10/2012 11:34
(VNA) – បន្ទាប់ពីការជ័យជំនះក្នុងការបោះឆ្នោតប្រធា នាធិបតីដែលបាន ប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅ Venezuela ប្រធានាធិបតី Hugo Chavez បានអំពាវនាវ សាមគ្គីភាពរបស់ប្រជាជនគ្រប់ស្រទាប់ សំដៅជំនះពុះពារលើ ការសាកល្បងថ្មីលើរណស្សិនយោបាយ។

(VNA) – បន្ទាប់ពីការជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីដែលបាន ប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅ Venezuela ប្រធានាធិបតី Hugo Chavez បានអំពាវនាវសាមគ្គីភាពរបស់ប្រជាជនគ្រប់ស្រទាប់ សំដៅជំនះពុះពារលើ ការសាកល្បងថ្មីលើរណស្សិនយោបាយ។ ថ្លែងមតិចំពោះមុខប្រជាជន Venezuela បន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតី Hugo Chavez បានសន្យានឹងដឹកនាំ ប្រទេស ដ៍ល្អជាងទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ លោក Chavez បាន សង្កត់ធ្ងន់ ទៅលើកិច្ចសហប្រតិបត្តិការជាមួយភាគីប្រឆាំងដើម្បីពង្រីកសាមគ្គីភាពជាតិ។ រដ្ឋាភិបាលនៃប្រទេសជាច្រើនបានធ្ញើសារទូរលេខអបអរសាទរ អ្នាកដឹកនាំ Venezuela ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ព្រមទាំង មានគោលបំណងថា៖ បន្តកិច្ចសហប្រតិបត្តិការជាមួយ Venezuela ដើម្បីអាមេរិកឡាទិនមួយសាមគ្គីនិង សមាហរណកម្ម៕
Related






