VOV WorldVOV World
ប្រធានាធិបតីឥណ្ឌូណេស៊ីទទួលជួបសន្ទនាជាមួយអគ្គលេខាធិការធិការអាស៊ាន
09/04/2013 10:24
(VOVworld) – នារសៀលថ្ងៃទី ៨ មេសា ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono បានទទួល ជួបសន្ទនាអគ្គលេខាធិការធិការ​សមាគមបណ្ដាប្រជាជាតិ អាស៊ី-អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh ។
ប្រធានាធិបតីឥណ្ឌូណេស៊ីទទួលជួបសន្ទនាជាមួយអគ្គលេខាធិការធិការអាស៊ាន
(VOVworld) – នារសៀលថ្ងៃទី ៨ មេសា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការធិការ​សមាគម បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh ។ ក្នុងការទទួលជួប សន្ទនា ថ្នាក់ដឹកនាំទាំង ២ រូប បានពិភាក្សាអំពីការផ្សាភ្ជាប់ សមាហរណកម្ម អាស៊ាន ក៏ដូចជា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន និងប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី សំដៅកសាងសហគមអាស៊ាននាឆ្នាំ ២០១៥។ តាមអគ្គលេខាធិការអាស៊ាន លោក Le Luong Minh ឲ្យដឹងថា៖ អាស៊ានអនុវត្តគោល នយោបាយពាណិជ្ជកម្មសេរីចំពោះបណ្ដា​ប្រទេសជាសមាជិកអាស៊ាន។ ដោយហេតុ នេះ តំលៃប្រាក់ពាណិជ្ជកម្មឆ្នាំ ២០១២ រវាងបណ្ដាប្រទេសអាស៊ានកើនឡើង ២៥.៤% និងនាំមកឥទ្ធិពលសកម្មសំរាប់ខឿនសេដ្ឋកិច្ចនៃប្រទេសនិមួយៗក្នុងប្លុក។ ដូច្នេះ ប្រទេស ជាសមាជិកអាស៊ានទាំងឡាយកប្បីបង្កើតទំនាក់ទំនងទ្វេភាគីល្អ ដើម្បីកែលំអរ ខឿនសេដ្ឋកិច្ចរបស់ខ្លួន៕