ប្រធានាធិបតីមីយ៉ាន់ម៉ាចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាមេរិក
18/05/2013 09:04
(VOVworld) – នាយប់ថ្ងៃទី ១៧ ឧសភា ប្រធានាធិបតី មីយ៉ាន់ម៉ា លោក U Thein Sein បានចាប់ផ្តើមដំណើរ ទស្សនកិច្ចនៅអាមេរិក។

(VOVworld) – នាយប់ថ្ងៃទី ១៧ ឧសភា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាមេរិក។ តាមគំរោង ប្រធានាធិបតី U Thein Sein នឹងជួបចរចារជាមួយសមភាគីអាមេរិក លោក Barack Obama នៅវិមានសរ នាថ្ងៃទី ២០ ឧសភា។ ភាគីទាំង ២ នឹងពិភាក្សាអំពីការសាកលក្បង នៅសេសសល់ក្នុងដំណើរកសាង ខឿនប្រជាធិបតេយតហយនៅប្រទេសអាស៊ី-អាគ្នេយ៍នេះ ដោះស្រាយភាពតានតឹងអំពី ជាតិសាស្ត្រនាបច្ចុប្បន្ន ក៏ដូជា នាំមក ឱកាសសេដ្ឋកិច្ចសំរាប់ប្រជាជនមីយ៉ាន់ម៉ា។ ក្នុងសេចក្តីប្រកាសសារព័ត៌មាននៃវិមានសរដែលបាននាំចេញនាថ្ងៃទី ១៥ ឧសភា បានឲ្យអះអាងនូវការសន្យារបស់ លោក Barack Obama ក្នុងការគាំទ្រប្រធានាធិបតី U Thein Sein និងជួយឧបត្ថម្ភ ប្រជាជនមីយ៉ាន់ម៉ាអនុវត្តគោលដៅរបស់ខ្លួន។ ក៏ក្នុង ឱកាសនេះដែរ ភាគីទាំង ២ គ្រោងចុះហេត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចនិង វិនិយោគផងដែរ៕
Related






