VOV WorldVOV World
ប្រធានាធិបតីObamaនាំមុខពិន្ទុចំពោះគូរបដិបក្ខRomneyក្នុងការបោះឆ្នោតអាមេរិក២០១២
10/09/2012 10:41
(VOV)-ក្នុងកាលៈទេសៈនៅសល់តែជិត២ខែទៀតនឹង ប្រព្រឹត្តទៅការបោះឆ្នោតប្រធានាធិបតីដ៏សែនសំខាន់ នៅអាមេរិក បេក្ខជនចំនួនពីររូបរួមមានប្រធានាធិបតី អាមេរិក Barak Obama របស់គណៈបក្សប្រជាធិបតេយ្យនិងអតីត អភិបាល Mitt Romney
ប្រធានាធិបតីObamaនាំមុខពិន្ទុចំពោះគូរបដិបក្ខRomneyក្នុងការបោះឆ្នោតអាមេរិក២០១២
ប្រធានាធិបតីអាមេរិក Obama និងគូរបដិបក្ខ Mitt Romney  (រូបថតៈ Yahoonews) (VOV)-ក្នុងកាលៈទេសៈនៅសល់តែជិត២ខែទៀតនឹងប្រព្រឹត្តទៅការបោះឆ្នោត ប្រ ធានាធិបតីដ៏សែនសំខាន់នៅអាមេរិក បេក្ខជនចំនួនពីររូបរួមមានប្រធានាធិបតីអា មេរិក Barak Obama របស់គណៈបក្សប្រជាធិបតេយ្យនិងអតីតអភិបាល Mitt Romney របស់គណៈបក្សសាធារណៈរដ្ឋបានវាយប្រហារគ្នាទៅវិញទៅមកជាមួយ ក្តីសង្ឈឹមបន្ថយកិត្យានុភាពរបស់គូរបដិបក្ខ និងទាក់ទាញការគាំទ្ររបស់អ្នកបោះ ឆ្នោត។ ឆ្លើយសម្ភាសក្នុងកម្មវិធី “ជួបប្រាស្រ័យជាមួយមជ្ឈដ្ឋាន អ្នកសាព័ត៌មាន” របស់កាណាល់ទូរទស្សន៌ NBC នាថ្ងៃទី៩កញ្ញា បេក្ខជន គណៈបក្សសាធារណៈ រដ្ឋRomneyបន្តការរិះគន់ច្បាប់កែទម្រង់សុខាភិបាលរបស់ប្រធានាធិបតី Obama។ ចំពោះបញ្ហាសេដ្ឋកិច្ច លោក​Romney ព្រមានចំពោះច្បាប់កាត់បន្ថយចំណាយ ដោយប្រធានាធិបតីចេញផ្សាយ ដែលមានសុពលភាពនាឆ្នាំ២០១៣ អាចជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ថវិការការពារជាតិ។         ក៏ក្នុងថ្ងៃដ៏ដែល បន្ទាប់ពីរយៈ៣ថ្ងៃក្រៅសន្និសីទទូទាំងប្រទេសរបស់​គណៈបក្សប្រជាធិបតេយ្យ តាមលទ្ធផលស្ទាបស្ទង់មតិឲ្យដឹងថា ប្រធានាធិបតី Barak Obama កំពុងពង្រីកគម្លាតដណ្តើមពិន្ទុមុនគូបដិបក្ខ Romney។​ តាមលទ្ធ ផលស្ទង់មតិរួមរបស់ Reuters ឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតចំនួន១ពាន់ ៤រយនាក់ដែលបានសម្ភាសតាមទូរស័ព្ទឲ្យដឹងថា មានចំនួនមនុស្ស៤៧ ភាគ រយគាំទ្រលោក Obama និងមានអ្នកបោះឆ្នោតចំនួន៤៣%គាំទ្រលោក Romney៕