ប្រធានាធិបតីប៉ាឡេស្ទីនមកបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
14/03/2013 12:07
(VOVworld) – នាថ្ងៃទី ១៣ មិនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅរុស្ស៊ី។

(VOVworld) – នាថ្ងៃទី ១៣ មិនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងក្នុងឋានៈជាប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនរបស់លោក Abbas ក្រោយពីប៉ាឡេស្ទីនបានក្លាយទៅជាប្រទេសសង្គេតការនៅ អ.ស.ប.។ ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចនៅរុស្ស៊ី ប្រធានាធិបតីប៉ាឡេស្ទីន Abbas នឹងជួបចរចារ ជាមួយប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin អំពីទំនាក់ទំនងទ្វេភាគីស្ថានភាពនៅមជ្ឃមបូព៌ារ- អាហ្វ្រិកខាងជើងនិងយថាទស្សអំពីការចាប់ផ្តើមការចរចាររវាងប៉ាឡេស្ទីននិង អ៊ីស្រាអែលឡើងវិញ សំដៅស្វែងរកវិធានការសន្តិភាពមួយសំរាប់ជំលោះរវាង ភាគីទាំង ២។ ក្រៅពីនោះ ប្រធានាធិបតី Abbas នឹងជួប ជាមួយនាយករដ្ឋមន្ត្រី រុស្ស៊ី លោក Dmitry Medvedev ផងដែរ៕
Related






