ប្រធានាធិបតីប៉ាឡេស្ទីនសង្ឃឹមថាឆាប់ទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល
16/08/2013 10:15
ប៉ាឡេស្ទីននិងអ៊ីស្រាអែល នឹងទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហាទាក់ទិនទាំងអស់ក្នុងរយៈពេលពី៦ដល់៩ខែខាងមុខ។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថតៈReuters ) (VOVworld)-នាថ្ងៃទី១៥សីហា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាន សម្តែងក្តីសង្ឃឹមថា ប៉ាឡេស្ទីននិងអ៊ីស្រាអែល នឹងទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហា ទាក់ទិនទាំងអស់ក្នុងរយៈពេលពី៦ដល់៩ខែខាងមុខ។ ថ្លែងមតិក្នុងសន្និសីទរួមនៅ Ramallah ជាមួយអគ្គលេខាធិការ អ.ស.ប Ban Ki-moon ដែលកំពុងបំពេញទស្សន កិច្ចនៅមជ្ឈឹមបូព៌ា លោក Abbas ឲ្យដឹងថា ក្នុងវង់ចរចារនាថ្ងៃទី១៤សីហា ភាគីទាំង ពីរបានពិភាគ្សាអំពី បញ្ហាស្នូល ក្នុងនោះមានបញ្ហាព្រំដែន បញ្ហា Jerusalemជាដើម៕
Related





