VOV WorldVOV World
ប្រធានាធិបតីប៉ាណាម៉ាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
25/10/2012 10:58
(VOV) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាម Truong Tan Sang ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal និងលោកជំទាវ បាន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ តុលា។
ប្រធានាធិបតីប៉ាណាម៉ាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOV) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានាធិប តីប៉ាណាម៉ា Ricardo Martinelli Berrocal និងលោកជំទាវបានមកបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ តុលា។ បន្ទាប់ពីពិធីទទួលដ៏មហោ ឡារឹក ថ្នាក់ដឹកនាំទាំង ២ រូបបានដំណើរការ ចរចារជាន់ខ្ពស់។ ប្រធានរដ្ឋ Truong Tan  Sang ជឿជាក់ថា៖ ដំណើរទស្សនកិច្ច នៅវៀតណាមរបស់ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ប៉ាណាម៉ាឲ្យខ្លាំងក្លា ថែមទៀត។ ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងរយៈពេល កន្លងមកនិងតួនាទីសកម្មរបស់វៀតណាមក្នុងបញ្ហាតំបន់និងអន្តរជាតិ។ បន្ទាប់ពី ការចរចារ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal បានជួបជាមួយអ្នកសារព័ត៌មានជាមួយធ្វើជាកស្សិនសាក្សីពិធីចុះហេត្ថ លេខាលើកិច្ចព្រមព្រៀងវប្បធម៌រវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលប៉ាណាម៉ា អនុស្សរណៈអំពីការបង្កើតយន្តការស្រាវជ្រាវទ្វេភាគីរវាងក្រសួងការបរទេសនៃ ប្រទេសទាំង ២។ ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal និងលោកជំទាវ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: Internet) នាថ្ងៃដ៍ដែល អគ្គលេខាបក្សកម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួល  ជួបសន្ទនាជាមួយប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal។នារៀលនាថ្ងៃដ៍ ដែលប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួល ជួបសន្ទនាជាមួយ ប្រធានាធិបតីប៉ាណាម៉ា Ricardo Martinelli Berrocal៕