VOV WorldVOV World
ប្រធានាធិបតីបារាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
25/04/2013 10:38
(VOVworld) – នាថ្ងៃទី ២៥ មេសា ប្រធានាធិបតីបារាំង លោក​ Francois Hollande បានអញ្ជើញទៅកាន់រដ្ឋធានី ប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លា ថែមទៀត។
ប្រធានាធិបតីបារាំងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន
(VOVworld) – នាថ្ងៃទី ២៥ មេសា ប្រធានាធិបតីបារាំង លោក​ Francois Hollande បានអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លា ថែមទៀត។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន ប្រធានាធិបតីបារាំងនឹងជួប ចរចារជាមួយ ប្រធានរដ្ឋចិន លោក Xi Jinping និងជួបជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ របស់ប្រទេស ម្ចាស់ផ្ទះ។ គោលដៅនៃដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់ ប្រធានាធិបតី បារាំង លោក Francois Hollande គឺជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងចិនតាមទិសសមភាព។ទន្ទឹមនឹងនោះ នេះគឺជាឱកាស ដើម្បីអង្គភាពអាជីវកម្ម របស់បារាំងផ្សព្វផ្សាយមុខទំនិញរបស់ខ្លួន ជាពិសេសគឺ ផលិតផលកសិកម្ម៕ ប្រធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញមកដល់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន (Image: VOV online)