ប្រធានាធិបតីបារាំងអំពាវនាវការពារប្រាក់អឺរ៉ូ
06/02/2013 07:45
(VOVworld) – នាថ្ងៃទី ៥ គុម្ភៈ ប្រធានាធិបតីបារាំង លោក Francois Hollande បានអំពាវនាវឲ្យបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) អនុវត្តគោល នយោបាយប្តូរប្រាក់សំដៅការពារប្រាក់អឺរ៉ូចំពោះបំរែបំរួលវិសាមញ្ញ។

(VOVworld) – នាថ្ងៃទី ៥ គុម្ភៈ ប្រធានាធិបតីបារាំង លោក Francois Hollande បាន អំពាវនាវឲ្យបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) អនុវត្តគោលនយោ បាយប្តូរប្រាក់សំដៅការពារប្រាក់អឺរ៉ូចំពោះបំរែបំរួលវិសាមញ្ញ។ ការអំពាវនាវ នេះ ត្រូវបាននាំចេញ ក្នុងកលៈទេសៈ មន្ត្រីជាច្រើនរបស់រដ្ឋាភិបាលបារាំងព្រួយ បារម្មណ៍ថា៖ នាបច្ចុប្បន្ន តំលៃប្រាក់អឺរ៉ូខ្លាំងហួសហេតុ។ ដូច្នេះ សភាពការណ៍នេះ អាចជះឥទ្ធិផលដល់ការនាំចេញនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់ EU។ ថ្លែងមតិ ចំពោះមុខសភាអឺរ៉ុប លោក Hollande បានអះអាងថា៖ រាល់ការកែទម្រង់អំពី សក្តានុភាពប្រគួតប្រជែង ដែលប្រទេសជាច្រើនក្នុង Eurozone កំពុងអនុវត្ត អាច ទទួលបរាជ័យ ពីព្រោះ អត្រាប្តូរប្រាក់រវាងប្រាក់អឺរ៉ូនិងប្រាក់ដុល្លាគឺខុសពីគ្នា ឆ្ងាយណាស់៕ បណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) (Image: Internet)
Related





