ប្រធានាធិបតីប៊ុលហ្គារីជួបប្រាស្រ័យវប្បធម៌នៅហាណូយ
30/10/2013 07:47
(VOV)_នាយប់ថ្ងៃទី២៩ តុលា ក្នុងឱកាសដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ប្រធានធិបតីប៊ុលហ្គារី លោក Rosen Plevneliev បានមានជំនួបសន្ទនាជា មួយអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan

ប្រធានាធិបតីប៊ុលហ្គារីជួបប្រាស្រ័យវប្បធម៌នៅហាណូយ(TTXVN) (VOV)_នាយប់ថ្ងៃទី២៩ តុលា ក្នុងឱកាសដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ប្រធានធិបតីប៊ុលហ្គារី លោក Rosen Plevneliev បានមានជំនួបសន្ទនាជា មួយអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និងបណ្ដាអតីតនិស្សិតវៀត ណាមដែលបានសិក្សានៅប៊ុលហ្គារី អញ្ជើញចូលរួមកម្មវិធីសម្ដែងសិល្បះ…។ល។ នៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖ឆ្នាំ ២០១៣ជាឆ្នាំដ៏សែនសំខាន់សំរាប់វៀតណាម និងប៊ុលហ្គារី ពិសេសគឺដំណើរទស្សន កិច្ចលើកនេះរបស់ប្រធានាធិបតីប៊ុលហ្គារីជាព្រឹត្តិការណ៍ដ៏មានអត្ថន័យអំពី នយោបាយ សង្គម បង្ហាញនូវទំនាក់ទំនងមិត្តភាព ប្រពៃណីវៀតណាមនិងប៊ុលហ្គារីស្ដែងចេញនូវមនោសញ្ជេតនាមិត្តភាពរវាងវៀតណាមនិងប៊ុលហ្គារី…។ល។ ប្រធានាធិបតីប៊ុលហ្គារី លោក Rosen Plevneliev បានចាត់ទុកថា៖ទំនាក់ទំនងមិត្តភាព ប្រពៃណី និងមនោ សញ្ជេតនាដ៏ល្អប្រសើររវាងវៀតណាមនិងប៊ុលហ្គារី នឹងជាគ្រឹះដ្ឋានសំខាន់ និងជា កម្លាំងចលករ ដើម្បីប្រទេសទាំងពីរបន្តនាំទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍ឡើង កំរិតថ្មី ដើម្បីផលប្រយោជន៍រួម និងបំពេញ គោលបំណងរបស់ប្រជាជននៃប្រទេស ទាំងពីរ។ បន្ទាប់នោះ កម្មវិធីសម្ដែងសិល្បះ ដោយមានឈ្មោះថា៖ អាថ៍កំបាំង ដោយបណ្ដា សិល្បករ សិល្បការនីប៊ុលហ្គារី សម្ដែងបាននាំមកអោយទស្សនិកជនវៀតណាមនិងមិត្ត ភ័ក្តអន្តរជាតិនូវបណ្ដាការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅអំពីភាពវិសេសវិសាល់នៃខឿន វប្បធម៌ប៊ុល ហ្គារីផង និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង ប៊ុលហ្គារីទៀតផង៕
Related





