ប្រធានាធិបតីអាហ្សង់ទិនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
19/01/2013 08:18
VOV-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang ប្រធានាធិបតី សាធារណៈរដ្ឋអាហ្សង់ទិន Cristina Fernandez de Kirchner បានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី១៨មករា។

ប្រធានាធិបតីសាធារណៈរដ្ឋអាហ្សង់ទិន Cristina Fernandez de Kirchner VOV-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ប្រធានាធិបតីសាធារណៈរដ្ឋអាហ្សង់ទិន Cristina Fernandez de Kirchner បានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៨មករា។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបរតី Cristina Fernandez de Kirchner សំដៅបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពដែលបានបង្កើតក្នុងរយៈពេល៤០ឆ្នាំកន្លងមករួមជាមួយទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងប្រទេស ទាំងពីរ។ គិតមកដល់ខែតុលាឆ្នាំ២០១២ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល បានជាង៨៧៤លានដុល្លាអាមេរិក កើន៤%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១១។ក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ចសកលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ បណ្ដាប្រទេស ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅទទួលបាន លទ្ធផលសកម្ម ដងជញ្ជីងពាណិជ្ជកម្មក៏មាននិន្នាការថយចុះជាបណ្ដើរៗការ នាំចូលហួសកំរិត៕
Related





