ប្រធានាធិបតីអាហ្សង់ទិនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
21/01/2013 09:52
VOV-ពិធីទទួលជាផ្លូវការប្រធានាធិបតីអាហ្សង់ទិន Cristina Fernandez de Kirchner បានប្រព្រឹត្តទៅនាថ្ងៃទី ២១មករានៅក្រុងហាណូយ។
VOV-ពិធីទទួលជាផ្លូវការប្រធានាធិបតីអាហ្សង់ទិន Cristina Fernandez de Kirchner បានប្រព្រឹត្តទៅនាថ្ងៃទី២១មករានៅក្រុងហាណូយ។ ក្រោយពិធីទទួល ប្រធានាធិបតី Cristina Fernandez de Kirchner បានជួបចរចារជាមួយប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងប្រធានរដ្ឋសភា Nguyen Sinh Hung។ មុននោះនាថ្ងៃទី១៩ មករានៅទីក្រុងហូជីមិញ ប្រធានាធិបតី Cristina Fernandez de Kirchner បានមក ទស្សនាទីក្រុងហូជីមិញនិងជួបធ្វើការជាមួយប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញលោក Le Hoang Quan។ ប្រធានាធិបតីអាហ្សង់ទិន Cristina Fernandez de Kirchner មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងឱកាសព្រឹត្តិការណ៍នេះបណ្ដាកាសែតធំៗរបស់វៀតណាមច្បាប់ចេញផ្សាយនាថ្ងៃទី២១មករាបានមានអត្ថបទជាច្រើនស្ដីពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-អាហ្សង់ទិន។ វិចារណកថារបស់កាសែត Nhan dan ក្រោមចំណងជើងថា “បង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-អាហ្សង់ទិន” បានលើកច្បាស់ថា គិតតាំងពីពេលប្រទេសទាំងពីរ បង្កើតទំនាក់ទំនងការទូតនាខែតុលាឆ្នាំ១៩៧៣មក វៀតណាមនិងអាហ្សង់ទិន បានមានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ សេចក្តី ថ្លែងការរួមវៀតណាម-អាហ្សង់ទិន ក្នុងដំណើរទស្សនកិច្ចនៅអាហ្សង់ទិនរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា ទំនាក់ទំនងនៃ ប្រទេសទាំងពីរនាពេលកន្លងមកមានការអភិវឌ្ឍន៍យ៉ាងលឿនលើគ្រប់វិស័យនិង ទទួលបានកំរិតយុទ្ធសាស្ត្រ។ វិចារណកថាក្រោមចំណងជើងថា “ការបោះជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាហ្សង់ទិន” របស់កាសែត Quan doi Nhan dan បាន សង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាហ្សង់ទិនអភិវឌ្ឍន៍នឹងនាំ មកផលប្រយោជន៍សំរាប់ប្រទេសទាំងពីរក៏ដូចជាដំបន់ទាំងពីរ។ អាហ្សង់ទិនជា ស្ពានដើម្បីវៀតណាមមានទំនាក់ទំនងជាមួយប្រទេសក្នុងប្លុកទីផ្សាររួមអាមេរិក ខាងត្បូង ក្នុងពេលនោះវៀតណាមដើរតួនាទីជាស្ពានតភ្ជាប់រវាងអាហ្សង់ទិនជា មួយអាស៊ាន៕
Related





