VOV WorldVOV World
ប្រធានាធិបតីអាមេរីកនឹងទៅទស្សនាតំបន់គ្មានយោធា Panmunjeom
21/03/2012 10:23
​ថ្លែងមតិនៅក្នុងសន្និសិទកាសែត​កាលពីថ្ងៃទី​២០ មិនា អ្នកជំនួយការណ៏ទីប្រឹក្សារ សន្តិសុខជាតិអាមេរីក BenRhodes បានឲ្យដឹងថា៖​មុនពេលចូលរួមសន្និសិទ ជាន់ខ្ពស់ អំពីសុវត្ថិភាពនុយក្លេអែរអន្តរជាតិដែលធ្វើឡើងនៅកូរ៉េខាងត្បូង
ប្រធានាធិបតីអាមេរីកនឹងទៅទស្សនាតំបន់គ្មានយោធា Panmunjeom
​តំបន់គ្មានយោធាPanmunjeom(រូបថត៖Internet) ​ថ្លែងមតិនៅក្នុងសន្និសិទកាសែត​កាលពីថ្ងៃទី​២០មិនា អ្នកជំនួយការណ៏ទីប្រឹក្សារសន្តិសុខ ជាតិអាមេរីក BenRhodes  បានឲ្យដឹងថា៖​មុនពេលចូលរួមសន្និសិទជាន់ខ្ពស់ អំពីសុវត្ថិភាព នុយក្លេអែរអន្តរជាតិដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាចុងខែមិនានេះ​​ប្រធានា ធិបតីអាមេរីក   BarakObama ​នឹងទៅទស្សនាតំបន់គ្មានយោធា​Panmunjeom។លោក​ BenRhodesក៏ឲ្យដឹងទៀត ថា៖ក្នុងដំណើរទស្សនកិច្ចខាងមុខ នេះ ប្រធានាធិបតី​អាមេរីក​នឹងទៅសាកសួរសុខទុកបណ្តា ទាហានអាមេរីកដែលបោះនៅកូរ៉េខាងត្បូង​​ព្រមទាំងអះអាង នូវកិច្ចសន្យារបស់អាមេរីកក្នុង ការធានាសន្តិសុខឲ្យកូរ៉េខាងត្បូង នឹងបង្កើនទំនាក់ទំនង សំព័ន្ធភាពរវាងអាមេរីកនឹងកូរ៉េ ខាងត្បូង។នៅខាង​ក្រៅនៃសន្និសិទជាន់ខ្ពស់​អំពីសុវត្ថិភាព នុយក្លេអែរខាងមុខ​ ប្រធានាធិបតី អាមេរីក   BarakObama នឹងជួបគ្នាជាមួយប្រធានាធិបតី រុស្សី​Dmitry Medvedev​ អំពីបញ្ហាសន្តិសុខ តំបន់ក៏ដូចជាផែនការបាញ់បង្ហោះកាំជ្រួច​របស់ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យ កូរ៉េផង៕