VOV WorldVOV World
ប្រធានាធិបតីអាមេរិក Barack Obama លុបចោលជំនួបជាមួយប្រធានាធិបតី រុស្ស៊ី Vladimir Putin
08/08/2013 09:54
(VOVworld)-នាថ្ងៃទី៧សីហា អាមេរិកឲ្យដឹងថា ជំនួបកំពូលរវាងប្រធានា ធិបតី Barack Obama និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុងមូស្គូត្រូវបានលុបចោល។
(VOVworld)-នាថ្ងៃទី៧សីហា អាមេរិកឲ្យដឹងថា ជំនួបកំពូលរវាងប្រធានាធិបតី Barack Obama និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលគ្រោងនឹងប្រព្រឹត្ត ទៅ នៅទីក្រុងមូស្គូក្នុងពេលដែលប្រារព្វសន្និសីទកំពូលស្តីពីសេដ្ឋកិច្ចរបស់ក្រុម ប្រទេស G20 ក្នុង​រយៈពេល២ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៦កញ្ញាខាងមុខ នៅ St. Petersburg ត្រូវបានលុបចោល។ ប្រធានាធិបតីអាមេរិក Barack Obama និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថតៈ dantri.vn)         តាមអ្នកនាំពាក្យរបស់វិមានស Jay Carney ឲ្យដឹងថា ជំនួបពោលខាង លើត្រូវបានលុបចោលដោយសារការខកចិត្តលើបញ្ហាមួយចំនួនរវាងអាមេរិក និងរុស្ស៊ី រួម​មាន​ខែល​​ការពារ​កាំជ្រួច សន្តិសុខសកល ក៏ដូចជាចំពោះការដែល មូស្គូអនុញ្ញត្តិឲ្យអតីតចារបុរសនៃទីភ្នាក់ងារចារកម្មកណ្តាលអាមេរិក (CIA) Edward Snowden ស្នាក់នៅបណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ។ ក៏តាមលោក Carney ថា ប្រធានាធិបតី​អាមេរិក Barack Obama នៅតែ​មាន​គំរោង​ចូលរួម​កិច្ច ប្រជុំ​កំពូលG 20 នៅទីក្រុង St. Petersburg (រុស្ស៊ី)៕