ប្រធានាធិបតីអាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចនៅទ្វិបអាស៊ី។
18/11/2012 07:45
VOV-នាថ្ងៃទី១៧វិច្ឆិកាប្រធានាធិបតីអាមេរិក Barack Obama បានអញ្ចើញចេញដំណើរទៅបំពេញទស្សន កិច្ចនោប្រទេសចំនួន៣គឺថៃ មីយ៉ានម៉ានិងកម្ពុជា។

ប្រធានាធិបតីអាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចនៅទ្វិបអាស៊ី។ VOV-នាថ្ងៃទី១៧វិច្ឆិកាប្រធានាធិបតីអាមេរិក Barack Obama បានអញ្ចើញ ចេញដំណើរទៅបំពេញទស្សនកិច្ចនោប្រទេសចំនួន៣គឺថៃ មីយ៉ានម៉ានិង កម្ពុជា។ ការដែលលោក Obama ជ្រើសរើសប្រទេសចំនួន៣នៃដំបន់អាស៊ី- អាគ្នេយ៍ក្នុងដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងគិតតាំងពីពេលលោក ជាប់ឆ្នោតជាថ្មីម្ដងទៀតជាប្រធានាធិបតីអាមេរិកអាណាត្តិទី២ត្រូវបានចាត់គឺ សំដៅសង្កត់ធ្ងន់ការផ្លាស់ប្តូរទិសប្រមូលផ្តុំយុទ្ធសាស្ត្ររបស់អាមេរិកទៅអាស៊ី- ប៉ាស៊ីហ្វិក។ តាមផែនការប្រធានាធិបតី Obama នឹងទៅបំពេញទស្សនកិច្ចនៅថៃ មីយ៉ានម៉ាមុនពេលទៅកម្ពុជាចូលរួមសន្និសីទកំពូលអាស៊ីបូព៌ា (EAS)។ មជ្ឈដ្ឋាន អ្នកវិភាគចាត់ទុកថា ដំណើរទស្សនកិច្ចនៅមីយ៉ានម៉ាជាចំណុចលេចធ្លោនៃដំណើរ ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Obama។ តាមគំរោងលោក Obama នឹង ទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩និង២០វិច្ឆិកាដើម្បី ចូលរួមសន្និសីទកំពូលអាស៊ីបូព៌ានិងសន្និសីទកំពូលអាមេរិក-អាស៊ាន៕
Related






