ប្រធានាធិបតីអាមេរិកនិងសមភាគីរុស្ស៊ីពិភាក្សាអំពីសន្និសីទទីក្រុង Geneva លើកទី ២
22/01/2014 10:25
(VOVworld) – នាថ្ងៃទី ២១ មករា ប្រធានាធិបតីអាមេរិក លោក Barack Obama បានជួបសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពី សន្និសីទសន្តិភាពអន្តរជាតិស៊ីរី៕

ប្រធានាធិបតីអាមេរិក លោក Barack Obama បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បី ពិភាក្សាអំពីសន្និសីទសន្តិភាពអន្តរជាតិស៊ីរី (Image: VOV) (VOVworld) – នាថ្ងៃទី ២១ មករា ប្រធានាធិបតីអាមេរិក លោក Barack Obama បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បី ពិភាក្សាអំពីសន្និសីទសន្តិភាពអន្តរជាតិស៊ីរី ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២២ មករា នៅស្វីស។ ការសន្ទនាបាន ប្រព្រឹត្តទៅក្នុងបរិយាកាស “ជាក់ស្តែងនិងស្ថាបនា” ទោះបីជា រុស្ស៊ីនិងអាមេរិក មានការខ្វែងគំនិតជាច្រើនអំពីបញ្ហានៅស៊ីរីក្តី។ សន្និសីទទីក្រុង Geneva លើកទី ២ គ្រោងត្រូវបានរៀបចំឡើងតាមផែនការ បើទោះបី លទ្ធភាពទទួលបានជោគជ័យនៃសន្និសីទនេះតិចតួចណាស់។ ភាគីប្រឆាំងនៅស៊ីរីនៅទាមទាឲ្យប្រធានា ធិបតីស៊ីរី លោក Bashar al-Assad ត្រូវលាលែងពីដំណែងនិងជំនុំជំរះនៅតុលាកា ឧក្រិដកម្មសង្គ្រាមអន្តរជាតិ។ ខណៈពេលដែល ប្រធានាធិបតី Bashar al-Assad បានឲ្យដឹងថា៖ លោកនឹងចូរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នាចុងឆ្នាំនេះ ហើយស្នើឲ្យសន្និសីទទីក្រុង Geneva លើកទី ២ ប្រមូលផ្តុំទៅលើសង្គ្រមប្រឆាំង នឹងភេវរកម្មនៅស៊ីរី។ ក្រៅពីនោះ ការដែល អ.ស.ប. បានលុបចោលសេចក្តី អញ្ជើញអ៊ីរ៉ង់ចូលរួមសន្និសីទពោលខាងលើ នឹងជះឥទ្ធិពលអាក្រ់កដល់ជោគ ជ័យនៃព្រឹត្តិការណ៍នេះដែរ៕
Related





