VOV WorldVOV World
ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុង​ធ្វើការចរចា
25/03/2026 10:09
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៤ ខែមីនា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ «កំពុងចរចានៅពេលនេះ» ដែលបង្កឲ្យមានការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងដែលអាចសម្រេចបានដើម្បីបញ្ឈប់ជម្លោះ បើទោះបីជាអ៊ីរ៉ង់នៅតែបដិសេធការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក៏ដោយ។
ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុង​ធ្វើការចរចា
ថ្លែងនៅក្នុងការិយាល័យអូវ៉ាល់ លោកប្រធានាធិបតី ដូណាល ត្រាំ បានឲ្យដឹងថា ការសម្រេចចិត្តបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ គឺកើតចេញពីវឌ្ឍនភាពការទូត។ លោកបានឲ្យដឹងថា ការចរចាកំពុងដំណើរការរវាងលោកអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងបេសកជនពិសេសពីររូបគឺលោក Steve Witkoff និងលោក Jared Kushner។ ប្រធានាធិបតីអាមេរិកបានបង្ហាញថា អ៊ីរ៉ង់បានធ្វើ «សម្បទានដ៏សំខាន់» ទាក់ទងនឹងវិស័យថាមពល ដោយចាត់ទុកនេះជាសញ្ញាវិជ្ជមាន ខណៈដែលភាគីទាំងពីរកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងចរចាដើម្បីបញ្ឈប់ជម្លោះ។ ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មេដឹកនាំក្នុងតំបន់កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតនៅពីក្រោយឆាក ដើម្បីជំរុញ ការបញ្ឈប់ជម្លោះ៕
TAG
VOV/VOVworld/អាមេរិក/អ៊ីរ៉ង់/ការចរចា/ជម្លោះ