VOV WorldVOV World
ប្រធានាធិបតីអ៊ីរ៉ង់បានទៅកាន់ក្រុងញូវយ៉ក។
23/09/2012 08:47
VOV-មធ្យោបាយសារព័ត៌មានអ៊ីរ៉ង់បានជូនដំណឹងថា ប្រធានាធិបតី​ប្រទេស​នេះ Mahmoud Ahmadinejad នាថ្ងៃ ទី២២កញ្ញាបានចេញដំណើរទៅ​កាន់​ទីក្រុង​ញូវយ៉ក អាមេរិកដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអ.ស.ប
       VOV-មធ្យោបាយសារព័ត៌មានអ៊ីរ៉ង់បានជូនដំណឹងថា ប្រធានាធិបតី​ប្រទេស​ នេះ Mahmoud Ahmadinejad នាថ្ងៃទី២២កញ្ញាបានចេញដំណើរទៅ​កាន់​ទីក្រុង​ ញូវយ៉ក អាមេរិកដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអ.ស.ប ជាកន្លែងដែលលោក​នឹងមានបទថ្លែងមតិចុងក្រោយរបស់ខ្លួននៅវេទិការពិភពលោកនេះមុនពេលបញ្ចប់ អាណាត្តិប្រធានាធិបតីលើកទី២នាឆ្នាំខាងមុខ។ បទថ្លែងមតិដែលគ្រោងនឹងបាន​ប្រព្រឹត្តទៅនាថ្ងៃទី២៦កញ្ញាខាងមុខរបស់ប្រធានាធិបតីអ៊ីរ៉ង់កំពុងបានសាធារណៈ មតិរងចាំក្នុងកាលៈទេសៈដែលក្រុមប្រឹក្សាសន្តិសុខអ.ស.បកំពុងអារិះចិត្តយ៉ាង​ខ្លាំងទាក់ទិនដល់កម្មវិធីនុយគ្លេអ៊ែនៃប្រទេសនេះ និងការដែលអ៊ីស្រាអែលគំរាម​កំហែងវាយប្រហារបណ្ដាមូលដ្ឋាននុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ នេះជាដំណើរទស្សនកិច្ច​លើកទី៨របស់ប្រធានាធិបតី Ahmadinejad ទៅកាន់ញូវយ៉កដើម្បីចូលរួមកិច្ចប្រជុំ​ មហាសន្និបាតអ.ស.ប គិតតាំងពីពេលលោកក្លាយទៅជាប្រធានាធិបតីអ៊ីរ៉ង់នាឆ្នាំ​ ២០០៥​មក៕