VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ី Vladmir Putin ធ្វើពិធីសច្ចាប្រណិធានទទួល តំណែងនាថ្ងៃទី៧ឧសភា។
07/05/2012 11:38
ថ្ងៃទី​៧​ឧសភា លោក Vladmir Putin ជាជនដែលបានជាប់ឆ្នោតក្នុងការ បោះឆ្នោតប្រធានាធិបតីរុស្ស៊ី​ នាថ្ងៃទី៤មិនាកង្លងទៅបានធ្វើពិធីសច្ចា ប្រណិធានទទួលតំណែងជាផ្លូវការ។
ប្រធានាធិបតីរុស្ស៊ី   Vladmir Putin ធ្វើពិធីសច្ចាប្រណិធានទទួល តំណែងនាថ្ងៃទី៧ឧសភា។
ថ្ងៃទី​៧​ឧសភា លោក Vladmir Putin ជាជនដែលបានជាប់ឆ្នោតក្នុងការ បោះឆ្នោតប្រធានាធិបតីរុស្ស៊ី​   នាថ្ងៃទី៤មិនាកង្លងទៅបានធ្វើពិធីសច្ចា ប្រណិធានទទួលតំណែងជាផ្លូវការ។ក្នុងពិ​ធីនេះ លោក Vladmir Putin បានសន្យាថា: ក្នុងថានះជា ប្រធានាធិបតីរុស្ស៊ី​   លោកនឹងគោរព​ការពារ សិទ្ឋិសេរីភាពរបស់ប្រជាជន​ប្រតិបត្តិ​និងការពាររដ្ឋធម្មនុញ្ញ រុស្ស៊ី​   ។លោក ក៍បានអះអាងថានឹងការពារអធិបតេយ្យភាព ឯករាជ សន្តិសុខ និងបូរណភាព ដែនដីរបស់រុស្ស៊ីជាដើម។មុននោះលោកបានសន្យាថា នឹងប្រមូលផ្តុំអនុវត្ត វិស័យសំខាន់ចំនួន៤ក្នុងនោះមានគំណែទម្រង់ប្រព័ន្ឋនយោបាយ ពង្រីក ប្រជាធិបតេយ្យ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម បង្កើនការពារប្រទេស​ និងពង្រឹងសន្តិសុខជាតិជាដើម។ លោក Vladmir Putinបានសង្កត់ធ្ងន់ថែម ទៀតថា ការសាកល្បងធំបំផុតចំពោះរុស្ស៊ីគឺការដែលNATO និងអាមេរិកមាន ឧបាយកលពិនិត្យមើលសណ្តាប់ធ្នាប់ពិភពលោកនាបច្ចុប្បន្នឡើងវិញ តាម ទិសបំរើបណ្តាផលប្រយោធន៍របស់លោកខាងលិច។ លោក Vladmir Putin កើតនាថ្ងៃទី7 តុលាឆ្នាំ​​​​​  ១៩៥២  ។ នាថ្ងៃទី៣១ធ្នូឆ្នាំ​​​​​ ១៩៩៩  លោកត្រូវបានតែង តាំងធ្វើជា ប្រធានាធិបតីរុស្ស៊ី​  និងជាប់ឆ្នោតជា ប្រធានាធិបតីរុស្ស៊ីក្នុងការបោះ ឆ្នោត ប្រធានាធិបតីរុស្ស៊ីនាឆ្នាំ២០០០។ លោកកាន់ដំណែងជានាប្រមុខរដ្ឋរុស្ស៊ី ក្នុងអណត្តិ២ជាបន្តបន្ទាបពីឆ្នាំ​២០០០-២០០៨។ក្រោយនោះលោកផ្ទេទៅធ្វើជា នាយករដ្ឋមន្រ្តីរុស្ស៊ីអាណត្តិ​២០០៨-២០១២៕ ​​​​​​​​​​​​​​​​​​​​​                               Image: Internet

More