VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីសំណូមពរឲ្យបង្កើនសក្ដានុពលនុយក្លេអ៊ែរ
23/12/2016 08:18
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចេញសរាចរណ៍ដែលសំណូមពរឲ្យបង្កើនកម្លាំង នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសនេះ ដោយការ ពង្រឹងប្រភេទកាំជ្រួចដែលមានសមត្ថភាពយកឈ្នះ ប្រព័ន្ធការពារកាំជ្រួចគ្រប់ប្រភេទទាំងនាបច្ចុប្បន្ននិងនាពេលអនាគត។
ប្រធានាធិបតីរុស្ស៊ីសំណូមពរឲ្យបង្កើនសក្ដានុពលនុយក្លេអ៊ែរ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖EPA/TTXVN) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចេញសរាចរណ៍ ដែលសំណូមពរឲ្យបង្កើនកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសនេះ ដោយការ ពង្រឹងប្រភេទកាំជ្រួចដែលមានសមត្ថភាពយកឈ្នះប្រព័ន្ធការពារកាំជ្រួចគ្រប់ ប្រភេទទាំងនាបច្ចុប្បន្ននិងនាពេលអនាគត។អញ្ជើញថ្លែងមតិនាថ្ងៃទី២២ ធ្នូ នៅ កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៊ី លោក Putin ចាត់ទុកថា កងកម្លាំង មិនមែននុយក្លេអ៊ែរយុទ្ធសាស្ត្រនានា ក៏ត្រូវពង្រឹងគុណភាពដើម្បីទប់ទល់ នឹងការ គំរាមកំហែងខាងយោធាចំពោះរុស្ស៊ីផងដែរ។ក្រៅពីនោះ លោកប្រធានា ធិបតីរូប នេះសង្កត់ធ្ងន់ថា ត្រូវធានាការអភិវឌ្ឍន៍ឲ្យបានតុល្យភាពចំពោះកងទ័ព គ្រប់ ប្រភេទនិងគ្រប់ផ្នែក បន្តផលិតប្រភេទអាវុធគុណភាពខ្ពស់ ក៏ដូចជាឧបករណ៍ ទាក់ទងទំនើបៗផងដែរ៕

More