VOV WorldVOV World
ប្រធានាធិបតីស៊ីរីអះអាងជាថ្មីម្តងទៀតមិនលា លែងពីដំណែងទេ
19/05/2013 08:57
(VOVworld) – ឆ្លើយបទសម្ភាសហ៍របស់ការសែតអាហ្សង់ទីន “Clarin” នាថ្ងៃទី ១៨ ឧសភា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានអះអាងជាថ្មី ម្តងទៀតថា៖ លោកមិនលាលែងពី ដំណែងមុនពេលអាណត្តិរបស់ខ្លួនបញ្ចប់ នាឆ្នាំ ២០១៤ ទេ។
ប្រធានាធិបតីស៊ីរីអះអាងជាថ្មីម្តងទៀតមិនលា លែងពីដំណែងទេ
(VOVworld) – ឆ្លើយបទសម្ភាសហ៍របស់ការសែតអាហ្សង់ទីន “Clarin” នាថ្ងៃទី ១៨ ឧសភា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានអះអាងជាថ្មី ម្តងទៀត ថា៖ លោកមិនលាលែងពីដំណែងមុនពេលអាណត្តិរបស់ខ្លួនបញ្ចប់ នាឆ្នាំ ២០១៤ ទេ។ ចំពោះការអំពាវនាវលាលែងពីដំណែងរបស់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry  លោក Assad បានអះអាងថា៖ “ការលា លែងពីដំណែងជាភាព គេចខ្លួន១” និងប្រជាជនស៊ីរីនឹងជាអ្នកសម្រេចថា៖ អ្នកណាគឺជាអ្នកកាន់អំណាចក្នុង ការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ ២០១៤។ ក្រៅពីនោះ ប្រធានាធិបតីស៊ីរីបានគាំទ្រ ការផ្តើមគំនិតរបស់អាមេរិកនិងរុស្ស៊ីអំពីការរៀបចំសន្និសីទអន្តរជាតិមួយសំដៅស្វែង រកដំណោះស្រាយបញ្ឈប់វិមត្តិបង្ហូរឈាមនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ប៉ុន្តែ លោក Assad ក៏បានសម្តែងនូវការសង្ស័យថា៖ ជាការពិតជាក់ស្តែង បណ្ដាប្រទេសលោក ខាងលិចចង់បំណងស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅស៊ីរីយ៉ាងពិតប្រាកដដែរ ឬទេ៕ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានអះអាងជាថ្មី ម្តងទៀតថា៖ លោកមិនលាលែងពីដំណែងមុនពេលអាណត្តិរបស់ខ្លួនបញ្ចប់ នាឆ្នាំ ២០១៤ ទេ។ (Image: VOV Online)